----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អភិបាលខេត្តព្រះសីហនុបញ្ជាមន្ត្រីពាក់ពន្ធ័ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទកូនគ្រែងឈាមជាបន្ទាន់
Fri,09 November 2018 (Time 09:00 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 87នាក់)


ព្រះសីហនុ ៖ បន្ទាប់ពីមាន​ការ​ផ្សាយព័ត៌មាន​ដែល​ពាក់ពន្ធ័​ជាមួយ​ភាព​អនាធិបតេយ្យ និង​បទល្មើសនេសាទ​កូន​គ្រែង​ឈាម​ក្នុង​តំបន់​កោះខ្យង​ ស្ថិតនៅក្នុង​ឃុំ​អូរជ្រៅ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ឯកឧត្តម​ យន្ត​ មីន អភិបាល​ខេត្ត​ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​មន្ត្រី​ជំនាញ​ពាក់ពន្ធ័​គ្រប់​ស្ថាប័នឲ្យ​ចុះពិនិត្យ​ និងធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម​ជាបន្ទាន់​។

ជាមួយគ្នានេះឯកឧត្តម​អភិបាលខេត្ត បានធ្វើការបញ្ជាក់ផងដែរថា សមត្ថកិច្ចពាក់ព័ន្ធ ទាំង អស់នៅមូលដ្ឋាន​ក៏​ត្រូវ​ចូល​រួម​បង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម គឺធ្វើយ៉ាងណា លុប​បំបាត់​ឲ្យបានទាំងស្រុងនូវជំនួញជួញដូរក៏ដូចកានេសាទកូនគ្រែងខុសច្បាប់បែបនេះតទៅទៀត។ ក្រោយ​ពីមាន​ប្រតិកម្ម​ពី​អភិបាល​ខេត្ត​រួច​មក​ លោក ឯម ភា នាយខ័ណ្ឌរដ្ឋ បាល ជលផលកំពង់សោម បានដឹកនាំ ក្រុមមន្រ្តី​របស់ខ្លូន​បាន​ចុះ​ធ្វើ​ការ បង្រ្កាបក្រុមអ្នកនេសាទកូនគ្រែឈាមផងដែរ នឹងបានដកហូតកូនគ្រែងឈាមបានមួយចំនួន នាំយកទៅ ប្រលែង ក្នុងសមុទ្រវិញ។

គួរបញ្ជាក់ផងដែរថានៅក្នុងអំឡុង រយៈពេល ជាងកន្លះខែនេះ សកម្មភាព នេសាទ កូនក្រែង ឈាម ដោយខុសច្បាប់ បានកើតឡើងទាំងថ្ងៃទាំងយប់ ពេញលើផ្ទៃសមុទ្រយ៉ាងពេញបន្ទុកក្នុងតំបន់ទឹករាក់ដែលជាតំបន់ ហាមឃាត់ មិន​អនុញាត្តិឲ្យធ្វើការនេសាទ។ ដោយក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ បានប្រើប្រាស់មងស្បៃអូសក្នុង បាត​សមុទ្រ ដើម្បីប្រមួលយកកូនគ្រែង ដែលទើបនឹងករកើត មានទំហ៊ំតូចៗ ប៉ុនៗ កន្ទុយ ធូក ដោយក្នុង មួយ គីឡូក្រាម មាន ចំនួន​មិនតិចជាង១៥០០គ្រាប់ ទៅ៥០០០គ្រាប់នោះឡើយ។ហើយកូនគ្រែង ឈាមដេលនេសាទបានទាំងអស់ ត្រូវ​បាន នាំយកទៅស្រ្តីម្នាក់ ឈ្មោះ ចែនី ដែលជាឈ្មូញ ដ៏ធំ ជាងគេ ប្រចាំតំបន់ កោះ ខ្យងនេះតែម្តង ក្នុងតម្លៃក្នុងមួយគីឡូ ចាប់​ពីរ ៣០០០០រៀល ទៅ ៥០០០០រៀល ។ ហើយ ស្រ្តី ឈ្មោះ ចែនី នេះ នាំយក ទៅ លក់បន្ត នៅប្រទេស វៀត ណាម ក្នុងមួយគីឡូក្រាម ចាប់ពីរ ២៥ដុល្លា ទៅ៣០ដុល្លា ឯណ្ណោះ។

ហើយអ្វីដែលគួរឲ្យ ចាប់អរម្ភនោះគឺ រាល់សកម្មភាពនៃការទិញលក់ ឬនាំកូនគ្រែងឈាម ចេញទៅលក់ នៅ ប្រទេស វៀតណាម របស់ស្រ្តីឈ្មោះ ចែនី នេះ គេពុំដែល ឃើញមាន សមត្ថកិច្ចណាចុះធ្វើកា បង្រ្កាប ឲ្យបានម្តងនោះទេ ចំណុច​នេះសរបញ្ជាក់ឲ្យឃើញថា ទង្វើនេះគឺជាការឃុបឃិតគ្នាយ៉ាងពិតប្រាកដ ព្រោះទីស្នាក់ការរបស់រដ្ឋបាលជលផល ដែល​មានមន្រ្តី ប្រចាំការជាប់ជាប្រចាំ នៅមិនឆ្ងាយពីរ ទីតាំងប្រមូលទិញកូនគ្រែងរបស់ស្រ្តី ចែនី នោះឡើយ។

ជាមួយនឹង ការដាក់បទបញ្ជារ របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ខាងលើនេះ ប្រជាពលរដ្ឋរស់ នៅ តំបន់ កោះខ្យងបា​នសម្តែង ការគាំទ្រយ៉ាងពេញទំហឹង ដោយសង្ឃឹមថា បទបញ្ជាររបស់ លោក យន្ត មីន នាពេលនេះនឹងមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់ នឹងរក្សានូវធនធានធម្មជាតិល្អប្រសើរឡើងវិញ តែបើមិនដូចច្នេះទេច្បាស់ជាវិនាស​ហិនហោច​អស់​ហើយ​ជាក់​ជាពុំខានឡើយ​៕

 


ព័ត៌មានគួរចាប់អារម្មណ៍