----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ព្រះមហាក្សត្រកម្ពុជាអញ្ជើញដង្ហែក្បួនព្រះទីតាំងនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៥
Fri,09 November 2018 (Time 09:11 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 1510នាក់)


ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រះ​រាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច​ក្រ​កម្ពុជា តាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥។

 

នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហានក្ខត្តឬក្សនេះ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងធ្វើ​ដំណើរ​​ជិតឆ្ងាយមានសុវត្ថិភាពគ្រប់ទីកន្លែង។ បុណ្យឯករាជ្យជាតិដែលប្រារព្ធធ្វើឡើងក្រោយពេលដែល កម្ពុជា​ទទួល​​បាន​​ការរំដោះនឹមពីអាណានិគមបារាំង ០៩-វិច្ឆិកា-១៩៥៣ ដល់ ០៩-វិច្ឆិកា-២០១៨ ក្រោមព្រះរាជបូជនីយ​កិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ថ្ងៃនេះគឺជាមោទនភាពជាតិខ្មែរ ដែលរស់នៅក្រោមដំបូលសន្តិភាព និងម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រខ្មែរ សម្តេច​ព្រះ​ម​រមនាថ នរោត្តម សហីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

 


ព័ត៌មានគួរចាប់អារម្មណ៍