----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សណ្ឋាគារអង្គអេរ៉ារងការចោទប្រកាន់ជាទីកន្លែងឃ្លាំងស្តុកឈើប្រណិត
Fri,09 November 2018 (Time 09:04 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 146នាក់)


សៀមរាប ៖ យោង​តាម​ប្រភព​ពីប្រជាពលរដ្ឋ​ បានថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យដឹងថា​ សណ្ឋាគារ​អង្គរអេរ៉ា ដែល​ស្ថិតនៅ​ភូមិ​ខ្នា​ សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ខេត្តសៀមរាប កំពុង​ស្តុកឈើ​ប្រណិត​ជាច្រើន​ប្រភេទ​ ដែល​គ្មាន​សមត្ថកិច្ច​ ឬមន្ត្រីជំនាញ​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប​ និង​ធ្វើការ​សួរនាំ​ទាល់តែសោះ​។

ប្រភព​បន្ត​បាន​ឲ្យដឹងថា ជារៀង​រាល់ថ្ងៃ​មាន​រថយន្ត​ជាច្រើនគ្រឿង​ ដែល​មាន​ពាក់ស្លាក​លេខ​យោធា​ ដឹកឈើ​ចូល​ក្នុង​សណ្ឋាគា​យ៉ាង​សន្ធឹកសន្ធាប់ រហូត​ពេល​នេះ​មាន​ឈើ​ប្រណិត​ជាច្រើនកំពុង​តែស្តុកទុក​ ដោយ​មិន​ក្លាច​ច្បាប់នោះទេ។ កន្លង​មក​គេពុំដែល​ឃើញមាន​កម្លាំង​សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះត្រួតពិនិត្យ​ម្តង​ណានោះទេ ដោយ​បាន​បណ្តែត​បណ្តោយ​ខ្លាំងមែនទែន​ ទើប​ទីតាំង​សណ្ឋាគា​អាច​​ស្តុក​ឈើ​បាន​ដោយ​សេរីយ៉ាង​នេះ​។

មាន​ប្រភព​ផ្សេង​ទៀត​ បាន​បង្ហើប​ឲ្យ​ដឹងថា ម្ចាស់សណ្ឋាគា​រ​ខាងលើ​នេះ​ឈ្មោះ ស៊ីណា ជាមន្ត្រី​យោធា​។ ទោះ​ជា​យ៉ាង​ណា​​ក៏ដោយ​កាលពី​ថ្ងៃទី​០៨ វិច្ឆិកា យើង​មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​ពី​ម្ចាស់​សណ្ឋាគារ​ខាងលើ ដើម្បី​បញ្ជាក់​ពី​ករណី​នេះ បាន​នៅឡើយ​ទេ ដោយសារតែ​ទូរស័ព្ទ​ចូលតែ​អ្នកទទួល​បិទ៕

 


ព័ត៌មានគួរចាប់អារម្មណ៍