----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អ្នកសារព័ត៌មានម្នាក់អំពាវនាវរកយុត្តិធម៌ក្រោយពីទាហានកងពលតូចថ្មើរជើងលេខ៧០វាយរងរបួសធ្ងន់
Fri,09 November 2018 (Time 09:09 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 216នាក់)


ភ្នំពេញ ៖ ​អ្នក​សារព័ត៌មានម្នាក់​​ត្រូវ​បាន​ក្រុមទាហាន​នៃ​អង្គភាព​កង​ពល​តូច​ថ្មើរជើង​.ង​៧០ បាន​វាយ​បណ្តាល​ឲ្យ​រង​របួស​​​ធ្ងន់​កាលពី​យប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយ​សារ​តែ​លោក​បាន​ថត​នូវ​សកម្មភាព​ទាហាន​នៅក្នុង​អង្គភាព​ខាងលើ​ ដែល​បានធ្វើការ​វាយលើ​បុរសម្នាក់​ដឹកប្រពន្ធ​មានផ្ទៃ​ពោះ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​។

បើតាម​លោក ម៉ឹង វុទ្ធី ជា​អ្នក​សារព័ត៌មាន​បម្រើការងារនៅ​អង្គភាព​គេហទំព័រ​ ស្ពាន​មាស បាន​ឲ្យដឹងថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញរួចហើយ ដោយ​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​​ស្វែ​ង​រក​​យុត្តិធម៌​សម្រាប់​លោក​ដែល​ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ ដែល​បង្កឡើង​ដោយ​ក្រុម​ទាហាន​ក្នុង​អង្គភាព​ខាងលើ​។​

​លោក ម៉ឹង វុទ្ធី បានបញ្ជាក់​ថា “​យើង​រងគ្រោះ​ដែល​ត្រូវបាន​គេ​វាយ​បែក​មុខមាត់​។ យើង​ដាក់​ពាក្យ​ប្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌ ហើយ​យើង​សង្ឃឹម​ថា​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​យើង​។​ លោក​បាន​​បន្ថែម​ថា មុនពេល​កើតហេតុ លោក​បាន​ថត​ក្រុម​នាយទាហាន​នៅក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​.​ង​៧០ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​បុរស​ម្នាក់​ដែល​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ហើយ​បាន​ទៅបុក​នឹង​ម៉ូតូ​របស់​គាត់ ដែល​ធ្វើឱ្យ​ម៉ូតូ​របស់​បុរស​នោះ​ខូចខាត និង​រងរបួស ប៉ុន្តែ​បែរជា​ក្រុម​ទាហាន.ង​៧០ បាន​ស្តីបន្ទោស និង​ខឹងសម្បា​ជាមួយ​បុរស​ជា​ប្តី​ដឹក​ប្រពន្ធ​ ហើយ​វាយ​ទៅលើ​បុរស​រូប​នោះ​ទៅវិញ​។​

​លោក ម៉ឹង វុទ្ធី បាន​បន្តថា “​ពេល​ដែល​ខ្ញុំ​ឃើញ​ហេតុការណ៍​បែបនេះ ខ្ញុំ​ក៏​ចុះ​សួរ ហើយ​ក៏​ទាញ​ម៉ាស៊ីនថតរូប ថត​ទាំង​ម៉ូតូ​ដែល​ខូច និង​ម៉ូតូ​ដែល​ជិះ​ដោយ​ទាហាន​កងពល​តូច​ថ្មើរជើង​.ង​៧០ រួម​នឹង​សកម្មភាព​ជុំវិញ​។ បន្ទាប់មក​មាន​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ដើរ​ចេញមក​ពី​បន្ទាយ​វាយ​ទៅ​លើ​ប្តី ហើយ​គេ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​វាយ​មក​លើ​រូប​ខ្ញុំ​ដើម្បី​បំបិទ​មាត់​។​ នៅពេលដែល​លោក​បាន​នឹង​កំពុង​ថត​សកម្មភាព​គ្រោះថ្នាក់​ចរាច​រណ៍​នោះ ស្រាប់តែ​ពួក​ទាហាន​កងពល​តូច​ថ្មើរជើង​.​ង​៧០ មាន​គ្នា​ប្រមាណ​ជា២០​នាក់ បាន​មក​​កញ្ឆក់​យក​ទូរស័ព្ទ​របស់​លោក ដើម្បី​យក​ទៅ​លុប​វីដេអូ​ដែល​លោក​​បាន​ថត​ពី​សកម្មភាព​ដ៏​អាក្រក់​របស់​ពួកគេ ប៉ុន្តែ​លោក​មិន​ព្រម​ឱ្យ​លុប ពួកគេ​បាន​ស្ទុះ​មក​វាយ​លើ​រូប​លោក​បណ្ដាល​ឱ្យ​ដួល​រងរបួស​ធ្ងន់ធ្ងរ​ឈាម​ហូរ​តាម​ច្រមុះ និង​មាត់​ហៀក​ក្លាក់​។​

ទាក់ទិន​ករណីនេះ​ ស៊ីភីអិន​មិន​អាច​សុំធ្វើការទំនាក់ទំនង​ទៅកាន់​ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កង​ពល​តូច​ថ្មើ​រជើ​ង​.ង៧០បានទេ នៅថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕

 


ព័ត៌មានគួរចាប់អារម្មណ៍