----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្រាបបាន ឈើសុក្រមចំនួន ៥១ដុំ !
Wed,02 October 2019 (Time 12:18 PM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


រតនគិរី ៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ   កងរាជអាវុធហត្ថខេត្តរតនគិរី  លោក វរសេ នីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំង សហការជាមួយមូលដ្ឋាន កងរាជ អាវុធហត្ថក្រុងបានលុង និងរដ្ឋបាលព្រៃឈើចំនួន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អួរ ព្រះរាជអាជ្ញារង អ​មសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងបានបង្ក្រាបឈើដែ​ល​ឈ្មួញលាក់ទុកស្ថិតក្នុងភូមិឡាមិញ សង្កាត់យក្សឡោម ខេត្តរតនគិរី។ ចាប់យកឈើសុក្រមចំនួន ៥១ដុំ​។

បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃខេត្តរតនគិរីចាត់តាមនិតិវិធី​ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍