----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ក្រុមហ៊ុនរឹទ្ធិមុន្នីដឹកអ្នកដំណើរ បុកជាមួយរថយន្តកាមរីឆ្លាមស្លាប់ម្នាក់ នៅស្រុកសូទ្រនិគម
Wed,02 October 2019 (Time 12:49 PM)
ដោយ សហការី (ចំនួនអ្នកអាន: 7នាក់)


ខេត្តសៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុន្នី បុកជាមួយរថយន្តកាមរីឆ្លាម ក្នុងទិសដៅប​ញ្ច្រា​ស់ទឹសគ្នា បណ្តាលឲ្យតែកុងឡានកាមរីឆ្លាមកៀបជាប់រថយន្តស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ចំណែកអ្នកដំណើរដែលជិះនៅលើរថយន្នក្រុងមិនមានរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។


សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តក្រុងក្រុមហ៊ុន រិទ្ធីមុន្នីដឹកអ្នកដឹណើរ ម៉ាកហ៊ី​យ៉ាន់​ដា​យ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ3C.6856 អ្នកបើកបររត់គេចខ្លួបាត់ បានបើកបុករថយន្តម៉ាកឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម2A.3083 បើកបរដោយឈ្មោះសឿង គា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិពុកយុក ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់) ក្នុងទឹសដៅបញ្ច្រាសទឹសគ្នា។


ករណីនេះកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាណនគរបាលស្រុកសូទ្រនិគម បាន អូសយករថយន្តទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍