----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ពលរដ្ឋរងផលប៉ះពាល់ជំនន់ទឹកភ្លៀង៤០គ្រួសារ នៅសង្កាត់ស្វាយរៀង ទទួលបានអំណោយមនុស្សធម៌
Wed,02 October 2019 (Time 01:50 PM)
ដោយ សហការី (ចំនួនអ្នកអាន: 9នាក់)


ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក ស៊ុ សារ៉ាន ជាមន្រ្តីយោធាម្នាក់ និងលោកស្រី ហុង លីដា ព្រមទាំងអាជ្ញាធរក្រុង ចៅសង្កាត់ស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួ សាររង​ផល​ប៉ះពាល់ ដោយជំនន់ទឹកភ្លៀងចំនួន ៤០គ្រួសារ។ គ្រួសាររងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិរោងបន្លែ និងភូមិវា​លយន្ត ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។


លោក គង់ សារូ ចៅសង្កាត់ស្វាយរៀង បានថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានចែករំលែកទុក្ខលំបាក ដល់គ្រួសាររង​ផល​ប៉ះ​ពាល់ជំនន់ទឹកភ្លៀងនៅមូលដ្ឋានរបស់លោក ។ លោកគូសបញ្ជាក់ថា ទឹកជំនាន់ទឹកភ្លៀងនៅពេលនេះ មិនទាន់ធ្ងន់ធ្ងរនៅ​ឡើយទេ ក្នុងនោះអាជ្ញាធរបានខិតខំរកទីកន្លែង ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រៀមអំណោយកាកបាទក្រហម ស​ម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខផងដែរ ។

សូមបញ្ជាក់ថា អំណោយសប្បុរសជន ដែលនាំទៅចែកជូនគ្រួសាររងផលប៉ះពាល់ជំនន់ទឹកភ្លៀង ទាំង៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា២ម៉ឺនរៀល ៕

 


ព័ត៌មានគួរចាប់អារម្មណ៍