----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ចំណុចប្រសាសន៍សំខាន់ៗរបស់លោក ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង
Thu,03 October 2019 (Time 02:29 PM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


ចំណុចប្រសាសន៍សំខាន់ៗរបស់លោក ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង  នាថ្ងៃពុធ ទី០២ តុលា ២០១៩ ដូចតទៅ ៖ 

១-គោលដៅ និងតម្លៃនៃការអប់រំ គឺជួយបណ្ដុះបណ្ដាលមនុស្សឲ្យមានសមត្ថភាព ចេះរស់នៅ ចេះជួយសង្គម មានលទ្ធភាពជួយចិញ្ចឹមគ្រួសារ និងចេះផ្ដល់នូវផលប្រយោជន៍ដល់ប្រទេសជាតិ។ សាលាគឺជាមូលដ្ឋាននិងមធ្យោបាយក្នុងការផ្ដល់ចំណេះឲ្យមនុស្សរីកចម្រើនប្រទេសជាតិរីកចម្រើន។ ការសម្រេចចិត្តចុះឈ្មោះចូលរៀនគឺស្រួលទេប៉ុន្តែការរៀនឱ្យចប់គឺលំបាកណាស់បើគ្មានការកំណត់គោលដៅច្បាស់លាស់ បើគ្មានការសម្រេចចិត្ត និងការខិតខំប្រឹងប្រែងព្យាយាម។

២-ការអប់រំគឺមិនសំខាន់តែត្រឹមតែនៅលើក្រដាសនោះទេ គឺសំខាន់នៅលើភាពជាក់ស្ដែងផថដែរ។ ការអប់រំនៅកម្ពុជាចេញដំណើរនៅក្រោយគេបន្តិចដោយសារសង្គ្រាម ប៉ុន្តែមកដល់ម៉ោងនេះ ប្រទេសយើងបានដើរលឿនជាងប្រទេសមួយចំនួន។ នេះគឺជាមោទនភាពរបស់យើង ហើយកត្តាធំមួយទៀតនោះ គឺកត្តាសុខសន្តិភាពននិងកត្តាមនុស្សដែលប្រព័ន្ធអប់រំរបស់យើងបានប្រមូលផ្ដុំធនធានមនុស្សដែលនៅសេសសល់ពីសង្គ្រាមមកជួយបណ្ដុះបណ្ដាល និងបានបញ្ជូនសិក្សានៅក្រៅប្រទេសមកដល់ពេលបច្ចុប្បន្ន។ មកដល់ម៉ោងនេះទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងនៅវិស័យផ្សេងទៀត គឺខ្មែរយើងបានម្ចាស់ការដោយខ្លួនឯង។

៣-យើងកុំមើលងាយជាតិឯង គឺត្រូវមានមោទនភាពចំពោះជាតិសាសន៍ ចំពោះប្រព័ន្ធអប់រំរបស់យើង និងធនធានមនុស្សរបស់យើង។

៤-អ្នកចេះពិតប្រាកដគេមិនដែលមើលងាយអ្នកផ្សេងទេ កាន់តែខ្ពស់កាន់តែដាក់ខ្លួន បើកចំហរចិត្ត គោរពអ្នកដទៃ។ នៅពេលដែលខ្លួនពុំមានគុណធម៌សីលធម៌បែបនេះកុំតាំងខ្លួនអ្នកឯងបណ្ឌិតប៉ុណ្ណាក៏គេមិនគោរពដែរ ព្រោះខ្វះគុណធម៌អ្នកចេះដឹងជាពិសេសការឲ្យតម្លៃអ្នកដទៃជាពិសេសឲ្យតម្លៃជាតិខ្មែរតម្លៃកូនសិស្សខ្មែរឲ្យតម្លៃប្រជាពលរដ្ឋខ្មែរ។ យើងត្រូវមានមោទនភាពចំពោះជាតិឯងដែលក្នុងរយៈពេល២០ឆ្នាំនេះ និងតទៅមុខទៀតយើងមានសក្តានុពលរបស់យើង។ អ្នករៀននៅខាងក្រៅ និងអ្នករៀននៅខាងក្នុងគឺមានតម្លៃដូចគ្នា មិនសំខាន់តែសញ្ញាប័ត្រនោះទេ សញ្ញាឃើញក៏ជាកត្តាសំខាន់ដែរ។ ដូច្នេះយើងត្រូវឱ្យតម្លៃនៃការសិក្សារៀនសូត្រ និងប្រព័ន្ធអប់រំគឺជារឿងសំខាន់ដែលជាវិស័យអតិភាពរបស់រាជរដ្ឋាភិបាល។

៥-ធនធានមនុស្សគឺជាគោលការណ៍សំខាន់ក្នុងនោះ មាន២គឺសុខភាព និងចំណេះដឹង គឺវិស័យអប់រំនិងសុខាភិបាល។ មនុស្សមានចំណេះដឹងតែមិនមានសុខភាពល្អក៏ធ្វើមិនកើត ហើយមនុស្សមានមានសុខភាពមិនមានចំណេះដឹងក៏យើងមិនអាចអភិវឌ្ឍបាន។ ដូច្នេះហើយថវិកាជាតិមានកំណើនខ្ពស់នៅលើវិស័យទាំងពីរនេះដើម្បីលើកតម្កើងជីវភាព និងបង្កើនគុណភាពអប់រំ ដើម្បីឲ្យនិស្សិតខ្មែរយើងកាន់តែខ្លាំង ពីព្រោះយើងរស់នៅក្នុងដំណាក់កាលប្រកួតប្រជែង បើកចំហរ។

៦-អត្ថន័យនៃការទទួលសញ្ញាបត្រថ្ងៃនេះគឺ បានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលជីវិតមូលដ្ឋាននៃចំណេះដឹង និងអប់រំផ្នត់គំនិត។ ជោគជ័យធំៗនៅក្នុងជីវិតគឺផ្គុំឡើងពីជោគជ័យតូចៗ ហើយជោគជ័យមិនមានតែមួយថ្ងៃនោះទេ គឺត្រូវមាននិរន្តរភាពសម្រាប់ជីវិត។ ភាពជោគជ័យត្រូវការភាពអំណត់តស៊ូព្យាយាមដើម្បីធានានីរត្តភាពនៃភាពជោគជ័យ។ ដូច្នេះការរៀនគឺមិនចប់ទេគឺរៀនមួយជីវិតគឺរៀននៅក្នុងសាលា រៀនពីអ្នកដទៃ និងរៀនពីខ្លួនឯងតាមរយៈការសិក្សាស្រាវជ្រាវដើម្បីពង្រីកភាពជោគជ័យរបស់យើង។ ដូច្នេះសង្ខេបមកវិញការទទួលបានសញ្ញាបត្រនៅថ្ងៃនេះគឺទី១ ផ្ដល់នូវភាពជឿជាក់លើខ្លួនឯងមានចំណេះដឹងធ្វើឲ្យយើងមានមូលដ្ឋានជឿជាក់លើសមត្ថភាពរបស់ខ្លួន ទីពីរគឺជាមូលដ្ឋានដើម្បើកសាងសមត្ថភាពនិងភាពជោគជ័យបន្ថែម ទី៣បង្កប្រៀបសម្រាប់ការប្រកួតប្រជែងជាមួយអ្នកដទៃ។

 


ព័ត៌មានគួរចាប់អារម្មណ៍