----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ
Fri,04 October 2019 (Time 03:15 PM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបររថយន្ត កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ថ្ងៃព្រហ ស្បត្តិ៍ ទី០៣ តុលា ២០១៩ ៖


១-កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំឥតអាក់ខានបាន ដើម្បីអភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។


២-ក្នុងនាមជាកងទ័ព តួនាទីភារកិច្ចរបស់យើងគឺការពារជាតិប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញបូរណភាពទឹកដីសុខសន្តិភាពរបស់ប្រទេស និងភាពសុខសាន្តរបស់ប្រជាជន។ ការប្រឆាំងដាច់ខាត ចំពោះជនណាឬសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ គឺជាភារកិច្ចរបស់យើងជាកងកម្លាំងប្រដាប់អាវុធ ។

 


ព័ត៌មានគួរចាប់អារម្មណ៍