----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
គួរឲ្យសង្វេគណាស់!! ក្មេងប្រុសម្នាក់ត្រូវលង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចធម៌ ឪពុកម្ដាយយំបោកខ្លួន
Sun,06 October 2019 (Time 07:30 PM)
ដោយ សហការី (ចំនួនអ្នកអាន: 314នាក់)


ភ្នំពេញ៖ ក្មេងប្រុសម្នាក់លង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអម័ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០ នាទីរសៀ​ល​ នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៩ ស្ថិតនៅ ដីឡូត៍មួយកន្លែង ក្នុងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំ​ពេ​ញ ​។

សពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ឡុង ម៉េងស្រ៊ាង អាយុ១០ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅជាមួយអាណាព្យាបាលនៅផ្លូវបេតុងបុរីសន្តិភាព២សង្កាត់ចោម​ចៅ​ទី​២​ខ​ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុសប្រហែលជា៤នាក់ បានបបួ​ល​គ្នាទៅហែលទឹកត្រពាំងនៅចំនុចកើតហេតុខា​ង​​​​លើ​ ។ ដោយឡែកកុមារារងគ្រោះបានហែលទៅកន្លែងទឹកជ្រៅក៏បានលិច​ចូ​ល​ទៅក្នុងទឹកបាត់ ខណះពេលក្មេងៗដែលជាមិត្តភក្រ័ចុះទៅលេងទឹកជាមួយគ្នាឃើញបាត់អា ស្រ៊ា​​​​ងក៏រត់មកប្រាប់អ្នកភូ​មិ​ថា អាស្រ៊ាងលង់ទឹកលិចបាត់ហើយភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយចុះរាវអស់រយះពេលជាងកន្លះម៉ោងទើបអ្នកភូមិនិងប្រ​ជា​ការពារមុជរកក្មេងប្រុសខាងលើនេះឃើញតែអកុសលក្មេងប្រុសឈ្មោះស្រ៊ាងបានផុតដង្ហើមដោយឈ្លក់ទឹកស្លាប់បាត់ទៅ​ហើ​យ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកំ​ណត់ហេតុនិងប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើ​បុ​ណ្យតាមប្រពៃណី ៕

 


ព័ត៌មានគួរចាប់អារម្មណ៍