----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាប់ខ្លួនជនជាតិចិន ៦នាក់ពាក់ព័ន្ធការឃុំខ្លួនមនុស្សដោយខុសច្បាប់
Mon,07 October 2019 (Time 03:02 PM)
ដោយ សហការី (ចំនួនអ្នកអាន: 8នាក់)


ភ្នំពេញ ៖ មានជនជាតិចិនមួយក្រុម បានចាប់បង្ខាំងមនុស្ស (ជនជាតិចិនដូចគ្នា) ខុសច្បាប់ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថតាមចាប់បង្ក្រាប និងចាប់ខ្លួនចំនួន ៦នាក់ កាលពីវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ខាងលើនេះ គឺមានក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនជាតិចិន ៦នាក់ ដែលជាប់ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ទាំងនេះ។ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេរង់ចាំការសួរនាំសិន។ ក្រៅពីការចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានរកឃើញ និងដកហូតខ្នោះដៃមួយចំនួនផងដែរ។

គួររំលឹកថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ថ្មីៗនេះ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏មានហេតុការណ៍ជនជាតិម្នាក់ ត្រូវជនដៃដល់ចំនួន ៣នាក់​ចាប់អូសចេញពីរថយន្តរួចបាញ់សម្លាប់ចោលផងដែរ ប៉ុន្តែជនសង្ស័យ២នាក់ (ស្រីម្នាក់) ត្រូវក​ម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗ ទើបអាចឈានដល់ការចាប់ខ្លួនជនជាតិចិនខាងលើបានជាបន្តបន្ទាប់តែម្ដង ៕

 


ព័ត៌មានគួរចាប់អារម្មណ៍