----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សម្តេចតេជោ​ ហ៊ុន សែន អញ្ជេីញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៤៤៣នាក់
Mon,07 October 2019 (Time 05:24 PM)
ដោយ សហការី (ចំនួនអ្នកអាន: 471នាក់)


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេ​ច​អគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នា​យក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់​រ​ង្វា​​ន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាបត្រម​ធ្យមសិក្សាទុតិយភូមិ  (បាក់ឌុប) ដែលទ​ទួ​ល​បាននិទ្ទេស (A) ចំនួន  ៤៤៣នាក់  ដែលពិធីនេះបានធ្វើឡើង  នៅវិមានសន្តិភាព រាជធានីភ្នំពេញ  ។  ឆ្នាំនេះគឺជាឆ្នាំទី៦​ហេីយ​ ដែ​​ល​សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស​ A បានចូលជួបសំណេះសំណាលដោយផ្ទាល់ ។ ការផ្ត​ល់ឱកាសឱ្យសិស្សនិទ្ទេស​  A  ចូលជួបសំ​ណេះសំណាលដោយផ្ទាល់នេះ ​ គឺជាការផ្តល់តម្លៃ​  និងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយ  ពីសំ​ណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា  ជាពិសេសក្មួយៗ ចៅៗ សិ​ស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ។

 


ព័ត៌មានគួរចាប់អារម្មណ៍