----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ចុះត្រួត​ពិនិត្យសកម្មភាពសាងសង់អគាររដ្ឋបាលស្រុកបន្ទាយមាស និងសំណេះសំណាលសួរសុខទុក្ខដល់កម្មករ ដែលកំពុងសាងសង់អគាររដ្ឋបាលស្រុក ព្រមទាំងបានឧបត្ថម្ភជាសម្ភារៈមួយចំនួន
Tue,08 October 2019 (Time 03:30 PM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


នារសៀលថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ លោក មួង នឿន អភិ​បា​ល នៃគណៈអភិបាលស្រុកបន្ទាយមាស និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់អគាររដ្ឋបាលស្រុកបន្ទាយ​មាស បានអញ្ជើញចុះត្រួត​ពិនិត្យសកម្មភាព សាងសង់អគាររដ្ឋបាលស្រុកបន្ទាយមាស ឃើ​ញ​ថាការសាងសង់រហូតមកទល់ពេ​ល​​នេះ អគារដ្ឋបាលស្រុក សម្រេចបានប្រមាណជា ៣០% ។


លោ​កអភិបាលស្រុកក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការសាងសង់ ដោយសារការសាងសង់បានអនុវត្តតាមបទដ្ឋានបច្ចេ​ក​ទេ​សត្រឹមត្រូវ ។ ទន្ទឹមនឹងនេះផងដែរ លោកអភិ​បា​ល ស្រុកក៏បានសំណេះសំណាលសួរសុខទុក្ខដល់កម្មករ ដែលកំពុងសាងសង់អគាររដ្ឋបាលស្រុក និងបានឧបត្ថម្ភជាសម្ភារៈមួយចំនួនរួមមាន ទឹកផ្លែឈើ ២កេះ ទឹកត្រី ៣យួរ និងទឹកស៊ីអ៊ីវ ៣យួរ    ៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍