----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឈប់ភ័ន្តច្រឡំទៀតទៅ!! ការពិតករណីប៉ូលិសចរាចរណ៍វៃពលរដ្ឋឲ្យបែកច្រមុះ បានកើតឡើងតាំងពី៦ឆ្នាំមុនម្ល៉េះ សូមកុំព្យា​យា​មយកព័ត៌មានចាស់យកមកបំពុលបរិយាកា សសង្គមបច្ចុប្បន្ន
Thu,10 October 2019 (Time 08:45 AM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវករណីប៉ូលិសចរាចរណ៍វៃពលរដ្ឋបែកច្រមុះ ដែលនាំអោយ​មហា​ជ​​ន​​រិះ​គ​ន់​យ៉ាងខ្លាំងក្លា នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៃរឿងប៉ូលីសចរាចរណ៍វៃពលរដ្ឋឲ្យបែកច្រមុះ ស្រាប់តែក្រុមការងារ​ព័​ត៌មាន​និ​ង​ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងថាករណីនេះមិនមែនកេីត​ឡេី​ង​នៅថ្ងៃទី៥ ខែតុ​លា​ ឆ្នាំ​២​០​១​​៩ ដូច Account ឬក៏ Page មួយចំនួនដែលចង់ល្បីចុះផ្សាយ និង បំពុលបរិយាកាសសង្គមនោះទេ ការពិតក្នុងករ​ណី​នេះ​កេី​ត​ឡេី​​​ងតាំងពីឆ្នាំ​២​០​​១៤ មកម៉្លេះ ហេីយក៏ត្រូវបានដោះស្រាយបញ្ចប់ដោយភាគីទាំងពីរ និង មានការអនុវត្តវិន័យរប​ស់​កងក​ម្លាំ​ង​ផងដែរ  ។

ក្នុងនោះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើសូមបណ្តាផេក និង សារព័ត៌​មា​​នមួយចំនួន មុននឹងចុះផ្សាយអ្វីមួយ សូមជួយ​សិ​ក្សាស្វែងយល់អំពីប្រភព និង ពេលវេលាផង ដេីម្បីជៀសវាងកុំអោយម​ហា​ជ​ន​ទូទៅមានការយល់ច្រឡំ ព្រោះវាជារឿងចាស់ដែលកេីតឡេីងតាំងពី៦ឆ្នាំមកម្ល៉េះ ជាពិសេសកុំព្យាយាមយកព័ត៌មានចា​ស់​យ​កមកបំពុលបរិយាកាសសង្គមនាពេលបច្ចុប្បន្នតទៅទៀត   ៕

 


ព័ត៌មានគួរចាប់អារម្មណ៍