----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សូមចូលរួមរំលែកទុក្ខផង ! មន្ត្រីយោធាពាក់សក្តិបួនកន្លះម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅលើវិថីវិមានឈ្នះឈ្នះ
Thu,10 October 2019 (Time 11:15 AM)
ដោយ សហការី (ចំនួនអ្នកអាន: 369នាក់)


រាជធានីភ្នំពេញ ៖ មន្ត្រីយោធាស័ក្កបួនកន្លះម្នាក់ នៅក្រសួងការពារជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍​បង្កឡេីងដោយរថ​យ​ន្ត​ដឹ​កទឹកកក​ មួយគ្រឿង​ បេីកគៀរបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខ​ណៈ​ពេលរូបលោកកំពុងធ្វើដំណើរទៅប្រចាំការ កាលពីវេលាម៉ោង​ ៧និង១០នាទីព្រឹក​ ថ្ងៃទី​០​៩​​​ ​ខែតុលា​ ឆ្នាំ២០១៩​ ដែលស្ថិតនៅ​ចំណុចមុខវត្តអង្គក្រពេី​ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ​ ភូមិត្រពាំងវែង​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ ។​

មន្ត្រីយោធាដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ​ ណៃ​ នី ភេទប្រុស​ អាយុ​ ៤២ឆ្នាំ​ មានឋានស័ក្ក​ វរៈសេនីយ៍ទោ​ បំរេីការងារនៅ​​ក្រសួងការពារជាតិ​ ស្នាក់នៅភូមិកៅ ស​ង្កា​ត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​។ ចំណែកឯជនបង្កឈ្មោះ​ ប៊ន​ វិន​ ភេទប្រុ​ស​​​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ អ្នកបេីកបរ​ ស្នាក់នៅ ភូមិចំ​បក់​ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេ​​ត្តសៀមរាម។

យោងតាមប្រភពព័ត៌មានពីសាក្សីបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញជនរងគ្រោះ​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ា​ក​​ ហុងដា​ឌ្រីម​សង់​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​​២០១៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GD-9703 បានធ្វេីដំណេីរពីត្បូងទៅជេីង​ ខណៈ​ពេ​លធ្វេីដំណេីរមកដល់ចំណុចមុខវត្តអង្គក្រពេី​ ក៏មានរថយន្ត​ មួយគ្រឿង​ ម៉ាក​ ហ៊ឺ​យ៉ា​​​ន់ដា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2A​A​-3164 ធ្វេីដំណេីរស្របទិសគ្នា​ បានបេីកមកគៀរបុកពីក្រោយម៉ូតូជនរងគ្រោះ​ ឲ្យដួលអូសជាង​ ៣០ម៉ែត្រ​ បណ្តាលឲ្យស្លា​ប់​បា​ត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីត។

ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក​ ជនបង្កព្យាយាមបេីករថយន្តរត់គេចចេញពីកន្លែងកេីតហេតុ​ តែត្រូវបានបងប្អូន​ប្រ​ជាពលរដ្ឋដេញតាមឃាត់​ និងប្រគល់ជូនសមត្ថ​កិច្ច។

តាមប្រភពពីក្រុមគ្រួសារបានប្រាប់ថា​ ជនរងគ្រោះបានធ្វេីដំណេីរចាកចេញពីផ្ទះ​នៅខណ្ឌកំបូល ក្នុងគោលបំណងទៅប្រចាំ​កា​រ​នៅវិមានឈ្នះឈ្នះ​ ក៏ត្រូវជួបគ្រោះថ្នាក់ចរា​ច​រណ៍បែបនេះទៅវិញ​ ដោយបានបន្សុលទុកកូនស្រីចំនួន​ ៣នាក់​ ឲ្យរស់នៅក្នុងបន្ទុកម្តាយ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ទៅជំនាញអធិការខណ្ឌ​ បានទាក់ទងទៅការិយាល័យជំនាញចរាចរណ៍ផ្លូវ​គោក​ នៃស្នងការនគរបាលរាជធានីភ្នំពេ​ញ​​ ឲ្យចុះមកធ្វេីការវាស់វែង​ យករថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅកា​រិ​យា​ល័យជំនាញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់  ៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍