----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងនគរបាលខណ្ឌសែនសុខ បញ្ចូនជនសង្ស័យ១៥នាក់ ​ទៅកាន់​តុ​លាការផ្ដន្ទាទោស ពាក់ព័ន្ធបទល្មើស២ករណីផ្សេងគ្នា!
Wed,09 October 2019 (Time 04:58 PM)
ដោយ សហការី (ចំនួនអ្នកអាន: 6នាក់)


រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូ​ន​ជនសង្ស័យ១៥នាក់ ដែលពាក់ព័ន្ធនិងបទល្មើស២ករណីផ្សេងគ្នា ទៅកាន់​តុ​លាការ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ក្នុ​ង​ប​ទ​ល្មើសរបស់ជនសង្ស័យខាងលើរួមមាន ករណីទី១ ជួញដូរគ្រឿងញៀន និងករណីទី២ ប្រើប្រា​ស់​​​គ្រឿងញៀន ។

ប្រភពពីមន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ​ជនសង្ស័យទាំង១៥នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន​ក្នុ​ង​មូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិ​វិ​ធី​សាកសួរ និ​ងកសាងសំណុំរឿងរួចរាល់ ​ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដ​មែ​​​ន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ  ៕

 


ព័ត៌មានគួរចាប់អារម្មណ៍