----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ករណី​លួ​ចតែមិនបានសម្រេច
Wed,09 October 2019 (Time 05:25 PM)
ដោយ សហការី (ចំនួនអ្នកអាន: 469នាក់)


រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ករណី​លួ​ចតែមិនបានសម្រេច។ ករណីនេះបានកើ​ត​ឡើងកាលពីវេលាម៉ោង២១ និង១០នាទីយប់ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ នៅចំ​ណុ​ច​មុខហាងលក់ខោអាវ MOI OUT FIT ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខ​ណ្ឌសែនសុខ ។


សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ តេវ វ៉ារី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់​ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោ​ធិ៍​សែនជ័យ (មានសារធាតុញៀន។និងម្នាក់ទៀតឈ្មោះ រ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជ​ន​ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួកគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គេ​ច​​​ខ្លួន)។ចំណែកជនរងគ្រោះមានឈ្មោះ ខុ​ន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់ខោអាវ MOI OUT FITស្នាក់នៅផ្ទះលេខ៤៤០ ផ្លូវលំ ភូ​​មិបាយ៉ាប សងហកាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ផលិតឆ្នាំ​២​០១​៩​ ពាក់ស្លាកលេខភ្នំពេញ1HI-2490 ប្រ​​​​គល់ឲ្យជនរងគ្រោះវិញ និងដែកចុងស្រួច ០១ ។


ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថាមុននឹងខ្លួនជនសង្ស័យខាងលើពួគេទាំងពីនាក់បានជិះម៉ូតូ១គ្រឿងមិនចាំ​ម៉ា​កឌុបគ្នាមកធ្វើសកម្មភាពលួចកាច់កម៉ូតូរប​ស់​ជ​ន​រងគ្រោះដែលទុកនៅមុខហាងខាងលើក្រោយពីពួកគេធ្វើសកម្មភាព​បា​នហើយជិះចេញបានបន្តិចម្ចាស់ឃើញទាន់ក៍ស្ទុះចេញមកខាងក្រៅស្រែកថាចោរៗបង្ករការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើ​​ដំណើរតាមផ្លូវជួយដេញចាប់បានម្នាក់វាយឡើទ្រោមខ្លួនទើប្រគល់អោយសមត្ថកិច្ចចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន​បា​ត់។ បច្ចុប្បន្ន ជ​ន​សង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 


ព័ត៌មានគួរចាប់អារម្មណ៍