----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មេឈ្មួ​ញឈើឧក​ញ៉ា តាំង​ អៀងបានខិតខំ ចំ​ណាយលុយ​រាប់សែនដុល្លា​រដើម្បីប្រ​មូលទិញឈើ​​ពីស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រកស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរភ្នំក្រ​វា​ញដឹកទៅលក់ឲ្យវៀតណាម
Mon,11 March 2019 (Time 08:08 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 10នាក់)


ខេត្តពោធិ៍សាត់ ៖ ប្រភពមន្ត្រីនិងប្រជាពលរដ្ឋរស់នៅដែនដីខេត្តពោធិ៍សាត់បាននិយាយថា ចាប់តាំងពីលោកឧត្តមសេនីយ៍ឯកហុង វិណុល ជាមេប្រធានទិសទី៣ ក្នុងចុះការបង្ក្រាប បទល្មើសព្រៃឈើនិងធនធានធម្មជាតិ នៅខេត្តខេត្តពោធិ៍សាត់ ស្រាប់តែបទល្មើសព្រៃឈើ រឹតតែ រីករាលដាល ទ្វេដងទៅវិញតែម្តង?  មិនដឹងថាលោកប្រធានប្រចាំទិសខត្តពោធិសាត់ខាងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះនិងជាពិសេសលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ហេតុអ្វីមិនសហការគ្នាបង្ក្រាប មិនទប់ស្កាត់ ឬមួយឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅស្រុកវាលវែងឈ្មោះឧកញ៉ាតាំង អៀង មានអំណាចខ្លាំង មិនអាចប៉ះពាល់បាន ?

   សេចក្តីរាយការណ៍មកថា ជាក់ស្ដែងកាលពី ប្រជាពលរដ្ឋ នៅ ភូមិ អន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង អ្នកភូមិបានឃើញរថយន្តដឹកជញ្ជូនឈើមកស្តុកទុកនៅភូមិឃុំដូចខាងលើនេះ។
     បងប្អូនប្រជាពលរដ្ឋបានបន្តថា ការដឹកជញ្ជូន បទល្មើសព្រៃឈើនេះ គឺដឹកចេញពីដែនការពារអភិរក្ស ភ្នំសំកុក ជើងព្រៃដែលមួយជាប់នឹង ព្រៃភ្នំក្រវ៉ាញ ជាព្រៃការពារ ដោយមាន អនុក្រឹត្យ ពីប្រមុខរាជរដ្ឋាភិបាលឱ្យការពារដែនព្រៃទាំងពីនេះ ឲ្យមានសម្បត្តិ ធនធានធម្មជាតិ។ ជាមួយគ្នានេះដែរក៏មានការសង្ស័យថា មានលោកអភិបាលខេត្ត នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ លោក ម៉ៅ ធនិនកំពុងតែដេកសម្ងំមិនធ្វើការ ទៅលើរឿងខាងលើនេះផងដែរ។  ថ្មីៗនេះ ស្រាប់តែឃើញក្បួនរថយន្ត ដឹកឈើទាំងយប់ទាំងថ្ងៃ ចេញយកមកស្តុកទុក មួយចំនុចទៀត ដែលបានឲ្យស្គាល់ថា ត្រង់ចំណុចអន្លុង ក្រូចដែលស្ថិតនៅ ក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងដាក់ឈើយ៉ាងអាណាធិបតេយ្យ មិន ខ្លាចនិងសមត្ថកិច្ចនោះទេ។                    
     ទោះយ៉ាងណានៅចំនុចទាំងពីរកន្លែងនេះ យកឈើមកស្តុកទុក ដោយលោកឧកញ៉ាតាំងអៀងដែលចេញមុខ សម្របសម្រួល ទៅដល់សមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តពោធិ៍សាត់ និងសមត្ថកិច្ចតាមដងផ្លូវ ជាតិ ៥៥ ត្រូវជាផ្លូវចេញពីស្រុកវាលវែង ឆ្ពោះស់ទៅ ខេត្តតាកែវ និងចូលទៅលក់ឲ្យឈ្មួញវៀតណាមតែម្តង។
  ប្រជាពលរដ្ឋបានបន្ថែមទៀតថា នៅក្នុងស្រុកវាលវែង កន្លងមកនេះ មានរថយន្តយីឌុប បានដឹកជញ្ជូនឈើ ចេញពីភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ឆ្ពោះ ចេញទៅខេត្តតាកែវ ចំនួន៣វ៉េអងដោយសុទ្ធតែខ្នាតយក្សៗទៀតផង។ រីឯចំណែក ត្រង់មួយចំណុចទៀតដែលស្ថិត អន្លង់ក្រូច  ដែលស្តុកឈើស្ថិតនៅ ចំណុច អូរក្រូច ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ចំនួន៣វ៉េអង រងបញ្ហាទាំងនេះ។  តើកម្លាំង របស់កងរាជអាវុធហត្ថខេត្តដែលដឹកនាំដោយលោក ហុង វិណុល ជាប្រធានក្រុម ចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងខេត្តពោធិ៍សាត់  ពុំមាន ឥទ្ធិពល និង សមត្ថភាព សម្រាប់ ធ្វើតាម បទបញ្ជា របស់ របស់នាយឧត្តម សេនីយ៍ឯកសៅ សុខា ដែលបានចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឲ្យទៅបង្ក្រាបបទល្មើសព្រៃឈើ នៅប្រចាំទិសដែលខ្លួនចុះបំពេញបេសកម្ម?

មហាជនដែលស្រលាញ់ធនធានធម្មជាតិបានបញ្ចេញមតិថាពិតជាអស់សង្ឃឹមខ្លាំងណាស់សម្រាប់ថ្នាក់ដឹកនាំខាងលើ  និងបានស្នើឱ្យសុំអាជ្ញាធរ មានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវតែទប់ស្កាត់ ឬបង្ក្រាបឲ្យបាននូវករណីបទល្មើសព្រៃឈើខាងលើនេះ។  តែហាក់បីដូចមន្ត្រីថ្នាក់ក្រោមអនុវត្តតាមប្រសាសន៍បានដែរកន្លងមក តែរបៀបដូចភ្លើងចំបើងតែប៉ុណ្ណោះ។
   ជុំវិញករណីខាងលើនេះមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯកហុងវិណុល ជាមេប្រធានទិសទី៣ និងលោកម៉ៅ ធនិនអភិបាលខេត្តពោធិសាត់បាននៅឡើយទេ៕ 


ព័ត៌មានគួរចាប់អារម្មណ៍