----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាតវ៉ាប្រឆាំងនឹងលោកឧកញ៉ា ភឺន ផល្លា ដែលបន្លំយកដីព្រែកកម្មសិទ្ធិរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
Mon,11 March 2019 (Time 08:29 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 42នាក់)


រាជធានីភ្នំពេញ ៖ នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល  ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាតវ៉ាជំទាស់ឧកញ៉ា លី ឈ្មោះ ភឺន ផល្លា ដោយចោទប្រកាន់ថា ឧកញ៉ារូបនេះ បានរំលោភយកដីព្រែកសាធារណៈរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។
 
ប្រជាពលរដ្ឋទាំងនេះ មកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាជ្រួលច្របល់ និងផ្ទុះការតវ៉ា ដោយដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីលោកឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាបន្លំធ្វើឯកសារមានស្នាមមេដៃរបស់ពួកគាត់ ដើម្បីលួចធ្វើលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ដីព្រែកសាធារណៈរបស់រដ្ឋ ទៅឲ្យឧកញ៉ា  ភឺន ផល្លា ។
 
ប្រជាពលរដ្ឋបានបន្តទៀតថា ៖ ដីព្រែករបស់រដ្ឋនេះ មានប្រវែងរាប់គីឡូម៉ែត្រ នៅជាប់ផ្លូវប្របមាត់ទន្លេមេគង្គត្រើយខាងកើត ចាប់ពីមុខវត្តអរិយក្សត្រ រហូតដល់មុខវត្តខ្សាច់ និងមានទំហំសរុបជាង១០ហិកតា ត្រូវបានអាជ្ញាធរឃុំអរិក្សត្រ និងអាជ្ញាធរស្រុកល្វាឯម ឃុបឃិតគ្នានធ្វើប័ណ្ណសិទ្ធិដាក់ឈ្មោះ ភឺន ផល្លា តាមរយៈការបន្លំឲ្យប្រជាពលរដ្ឋផ្តិតមេដៃលក់​​​ដោយខុសច្បាប់។ ប្រជាពលរដ្ឋបានចោទប្រកាន់ថា ឧកញ៉ា ភឺន ផល្លា បានប្រើអំណាចទឹកប្រាក់ ឲ្យអាជ្ញាក្នុងមូលដ្ឋានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យផ្ដិតមេដៃ នៅលើឯកសារបញ្ជាក់ថា ពួកគាត់បានយល់ព្រមលក់ដីព្រែករបស់រដ្ឋទំហំជាង១០ហិកតានេះឲ្យខ្លួន។
      សូមរំលឹកថា ឧកញ៉ា ភឺន ផល្លា តែងតែប្រើរូបភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ស្រុក ក្នុងខេត្តកណ្ដាល ដើម្បីបោកបញ្ជោតពួកគាត់ឲ្យផ្តិតមេដៃលក់ដីបឹង ដីព្រៃលិចទឹក និងដីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ឧកញ៉ា ភឺន ផល្លា បានប្រើមេខ្យល់យ៉ាងហោចណាស់មាន៣នាក់ ឲ្យដើរប្រមូលប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មី ប្រមាណ១០០នាក់ ដោយជួបជុំគ្នានៅក្នុងវត្តកំពង់ចម្លង ឃុំជ័យធំ ឲ្យផ្តិតមេដៃលើឯកសារលក់ដីបឹងមួយឈ្មោះ បឹងខ្យង ទំហំប្រមាណ១០០ហិកតា ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយពលរដ្ឋម្នាក់ទទួលបានប្រាក់ចំនួន១០០ដុល្លារពីមេខ្យល់របស់រូបនេះ។
      ប៉ុន្តែសកម្មភាពចង់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់បែបនេះ ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារមកពីភូមិជ័យតូច, តាគាត់កើត, តាគាត់លិច, ព្រែកថ្មី និងមកពីភូមិជ្រៃលាស់ ក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាំគ្នាផ្តិតមេដៃជំទាស់នឹងទង្វើលក់ដីឲ្យលោកឧកញ៉ា ភឺន ផល្លា ដែលបានចំណាយប្រាក់រាប់ពាន់ដុល្លារឲ្យប្រជាពលរដ្ឋទាំងនេះ ដើម្បីឲ្យផ្តិតមេដៃលក់បឹងខ្យងដោយបំពានច្បាប់៕
 


ព័ត៌មានគួរចាប់អារម្មណ៍