----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឧក្រិដ្ឋជនព្រៃឈើ ហូ​វ ជី​វ៉ៃ និង ណាប់ វណ្ណៈនៅតែ​បន្តសកម្មភាពដឹកជញ្ជូន​ឈើ​ចេញទៅវៀតណាម​យ៉ាងសកម្ម ក្រោយពេលបាត់មុខមួយរយះ
Mon,11 March 2019 (Time 09:37 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 390នាក់)


ខេត្តរតនគិរី ៖ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី គឺ​ចាប់ផ្តើមលេចមុខឧក្រិដ្ឋជនព្រៃឈើ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង ណាប់ វណ្ណៈ ចាប់ផ្តើមបន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។ ដូច្នេះហើយ​ទើប​មានការ​កត់សម្គាល់ថា លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី មិនទាន់​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅឡើយ​ទេ ហើយ​ក្រុម​ឈ្មួញ​ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅវៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ក៏ដូចជា​ច្រកព្រំដែន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​ ។ ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រាលដាល​ដូច​មុន​ដដែល គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ជាងនេះទៅទៀត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គឃ្លើន​នាពេល​បច្ចុប្បន្ន​គឺ​សុទ្ធតែជា​ក្រុម​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​ទៀតផង​។ ជាក់ស្ដែង​ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ទទួលបាន​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី រួចមក​គឺ​ឈ្មួញ​ជាម​ន្ត្រី​អាវុធហត្ថ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាល់តែសោះ​។ ប្រការនេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​នេះ ។ ជាងនេះទៅទៀត​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក សយ សូ​ណា ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី លោក កែប កត់ កំពុង​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ​៕


ព័ត៌មានគួរចាប់អារម្មណ៍