----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ផលិតផល​ក្លែងក្លាយ ខុស​ច្បាប់​ចំនួន ​៧០ ​តោន នឹង​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ដី​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ៦០​ ម៉ែត្រ
Tue,12 March 2019 (Time 10:43 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 391នាក់)


​រាជធានីភ្នំពេញ ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) បាន​សេចក្តីប្រកាស​ព័ត៌មាន របស់ ស្តី​ពី​ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ ខុស​ច្បាប់​ចំនួន​ ៧០​ តោន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី ​១២ ខែ​មីនា ឆ្នាំ ​២០១៩ វេលា​ម៉ោង ៨ និង ០០​ព្រឹក នៅ​ទីលាន​ដី​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ៦០​ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ ខុស​ច្បាប់​ចំនួន​ ៧០ ​តោន ដែល​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរណ៍ ស្តុក​ទុក ផលិត និង​ចែកចាយ​នា​ពេលកន្លងមក ​។​

​ពិធី​នេះ​ក៏​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​ទៀត​។​

 

 


ព័ត៌មានគួរចាប់អារម្មណ៍