----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ល្បែងស៉ីសងគ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ អ៉ីនធឺណេតកាហ្វេ K99 Cafe មួយកន្លែងនៅខ័ណ្ឌដូនពេញ ដែលលោកអធិការខ័ណ្ឌមិនហ៊ានប៉ះពាល់
Wed,13 March 2019 (Time 10:11 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 467នាក់)


រាជធានីភ្នំពេញ ៖​ បើយោងតាមប្រភពពីអ្នកចូលលេងល្បែងភ្នាល់តាម​ប្រព័ន្ធអនឡាយ​ បានអោយដឹងថា​ ទីតាំងផ្ទះបើក​ណេតនេះមានល្បែងសុីសង​ ភ្នាល់តាមអនឡាញ​គ្រប់ប្រភេទ​ មួយកន្លែងយីហោ​(K99 Cafe)កំពុងសម្ងំកើបលុយយ៉ាងសុខស្រួល​ សង្ស័យមានការបើកភ្លើង​បៃតងពីសំណាក់​ អធិការខណ្ឌ​ដូន​ពេញ​ ។ ដែលទីតាំងខាងលើនេះ​នៅតាមបណ្ដោយផ្លូវលេខ១៥៤​កែង​និងផ្លូវលេខ១១​ ជាប់ផ្សារកណ្ដាល​ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ​ ។ ប្រភពដដែលបាន បន្តថា​ ទីតាំង​នេះប្រហែលជាមានខ្នងបង្អែកធំនៅពីក្រោយហើយមើល​ទៅបានជាមិនខ្លាចញញើត​ និងអនុសាសន៍​និងបទបញ្ជា​ របស់​ សម្ដេច​ ក្រឡាហោម​ ស​ ខេង​ ដែលលោកធ្លាប់បាន​ដាក់បទបញ្ជាឲ្យ​អាជ្ញាធរមានសមត្ថកិច្ច​ គ្រប់ជាន់ថ្នាក់ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទ​។ តែអាជ្ញាធរ ខណ្ឌដូនពេញ​ ហាក់បីដូចជា អសមត្ថភាពក្នុងការទប់សង្កាត់ឬក៏បង្ក្រាបទាល់តែសោះ​ ។ ខណៈល្បែង​សុីសង​គ្រប់ប្រភេទដែលជ្រកក្រោមស្លាក​ អុីនធើណេត​ រីក​ដូចផ្សិតនៅក្នុងមូលដ្ឋានទឹកដីខណ្ឌដូនពេញ​ ជាពិសេស​ទីតាំង​ ណេត​ យីហោ​(K99-Cafe)​កំពុងដំណើរ ការយ៉ាង​រលូន​ មិនរំខានដល់​ ការងារលោកអភិបាលខណ្ឌ និង លោកអធិការ​ខណ្ឌ​ ឡើយ​ ដូច្នោះសូមអស់លោកមេីលល្បែងសុីសងគ្រប់ប្រភេទកំពុងកេីតមានឡេីងក្នុងទឹកដីរបស់លោកផង ឬមួយលោកឃេីញហេីយធ្វេីមិនឃេីញ ? ល្បែងស៉ីសងនេះហើយគឺវាជាចំណុចចាប់ផ្តើមនូវការលួចឆក់ប្លន់ចាប់ជម្រិត អំពើហិង្សា បង្កឱ្យអសន្តិសុខក្នុងសង្គម ដែលផ្ទុយទៅនឹងភូមិ ឃុំមានសុវត្ថិភាពទាំង៩ ចំណុចនោះ ៕
 


ព័ត៌មានគួរចាប់អារម្មណ៍