----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ថ្មីៗនេះ ក្រុមហ៊ុនវ៉ារីអគ្គីសនីសេសាន្តក្រោម២ ដែលមានមេការឈ្មោះលោក សេង កំពុងតែធ្វេីការគៀងគរប្រជាពលរដ្ឋឱ្យចូលកាប់ឈេី និង ដឹកជញ្ជូនឈេី យកលក់ឲ្យក្រុមហ៊ុន ជាលេះថាមានប៉េសេ
Wed,13 March 2019 (Time 10:04 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 36នាក់)


ខេត្តស្ទឹងត្រែង ៖ តាមរយៈប្រភពពីប្រជាពលរដ្ឋរៀបរាប់អោយដឹងថា ៖ ថ្មីៗនេះក្រុមហ៊ុនវ៉ារីអគ្គីសនីបាតអាងសេសាន្តក្រោមពីរ ស្ថិតនៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់រួចជាស្ថាពរ នឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចរាល់ហើយនាពេលកន្លងមកនេះ។  ទោះជាយ៉ាងនេះក៏ដោយក្រុមហ៊ុនខាងលើនៅតែបន្តកាប់ឈើក្រៅបរិវេនក្រុមហ៊ុន និងប្រមូលទិញឈើខុសច្បាប់ពីប្រជាពលរដ្ឋ ដែលទៅកាប់ឈើពីតំបន់អភិរក្សនិងតំបន់ការពារផ្សេងៗទៀត ជាពិសេសនោះ គឺមានឈ្មោះលោកសេង ជាមេការដែលបំផុសបំផុលឲ្យប្រជាពលរដ្ឋកាប់ឈើមកលក់អោយក្រុមហ៊ុនដែលគេអះអាងថាមានច្បាប់ប៉េសេស្របច្បាប់ ហើយបញ្ហាខាងលើនេះគេសង្កេតឃើញថាមិនមាន សមត្ថកិច្ចពាក់ពន្ធ័ណាហ៊ានចុះត្រួតពិនិត្យនឹងធ្វើការបង្រ្កាបទប់ស្កាត់នោះឡើយ ។
ដោយមជ្ឈដ្នានមួយចំនួនបានដាក់ការសង្ស័យថា អាចជាការឃុបឃិតណាមួយរវាងក្រុមឈ្នួញជាមួយនិងមន្ត្រីជាប់ពាក់ពន្ឌ័មួយចំនួនក្នុងខេត្តស្ទឹងត្រែង បានជាមិនមានការទប់ស្កាត់យ៉ាងដូចច្នោះ ។
     ប្រភពខាងលើបានបន្តទៀតថា ពួកគាត់មានក្តីបារម្មណ៍យ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃឈើណាស់និងស្នើរដល់រដ្ឌមន្រ្តីក្រសួងកសិកម្មនិងក្រសួងបរិស្ថាន ចុះជួយទប់ស្កាត់ក្រុមហ៊ុនខាងលើនេះផងនិងដាក់ទោសចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់ដូចជាបុគ្គលមេការឈ្មោះ សេង ខាងលើនេះផង៕
 


ព័ត៌មានគួរចាប់អារម្មណ៍