----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក​ ជាម ច័ន្ទ​សោភ័ណ​រក្សាភាព​ស្ងៀមស្ងាត់ប​ណ្ដោយឲ្យ​ឈ្មួញច្រើ​ននាក់​ដឹកជញ្ជូន​ឈើឆ្លង​កាត់ខេត្តត្បូ​ងឃ្មុំចេ​ញទៅ​ស្រុកយួ​ន​យ៉ាង​រលូន
Thu,14 March 2019 (Time 10:10 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 5នាក់)


ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ  មួយចំនួន បាន​ឲ្យ​ដឹងថា  ការដែល​លោក  ធៀ​ម ដែន ហៅ​ត ក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង ស្រុក​មេមត់ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​រឹងមាំ​។ ទន្ទឹមនឹងនេះ​ការដែល​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ហ៊ាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​ដ៏​រឹងមាំ​ផងដែរ​។ ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ទំនងជា​ដឹងថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់ ហើយ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង

 ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ ដែល​ទើប​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក លី ឡេង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក៏​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ច្រកព្រំដែន​ក្នុងស្រុក​ពញាក្រែក នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ហើយ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ច្រក​បឹង​ជ្រោង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ត្រីនគរបាល​ឈ្មោះ ធៀ​ម ដែន ហៅ​តក់ នៅតែមាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​មួយចំនួន​ប្រចាំ​ច្រកព្រំដែន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ជំនួយការ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដូច​មុន​ដដែល​។ លោក ជាម ច័ន្ទ​សោភ័ណ រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន បើទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក៏ដោយ​។


ព័ត៌មានគួរចាប់អារម្មណ៍