----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក​នេត​ សាវឿន​ អគ្គស្នងកា​រនគរបាលជា​តិមិនគួរប​ណ្ដែតបណ្ដោ​យឲ្យ​លោក​ ​កើត ដារ៉ាស៊ី​មេ​ន​​​គរបាលអ​​ន្តោប្រវេ​ស​ន៍ច្រក​ត្រពាំងស្រែ​ប្រ​ព្រឹ​ត្តអំពើពុករលួ​យតាមអំ​ពើ​ចិត្ត
Thu,14 March 2019 (Time 10:14 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 26នាក់)


ថ្មីៗ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  ស៊ឹម សំអាត មេ​នគរបាល​អន្តោ ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ដែល​ល្បី ល្បាញ​ ខាង​ប្រព្រឹត្ត​អំពើពុករលួយ និង​ទង្វើ​មិន ​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​ត្រូវបាន​ដកចេញ​ពី​តំណែង​រួចទៅហើយ​។ ក៏ប៉ុន្តែ​សម្រាប់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​​មិនទាន់​ត្រូវបាន​ដកហូត​ចេញពី​តំណែង​នៅឡើយ​ទេ បើទោះបី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បើក​កកាយ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​លោក កើត ដា​រ៉ាស៊ី មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន ក្នុងខណៈដែល​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រក្សា​ភាព​ស្ងៀមស្ងាត់​។​

ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក កើត ដា​រ៉ាស៊ី នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី មេន​គ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​លោក កើត ដា​រ៉ាស៊ី បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រភេទ​វ៉េ​អង​ជាច្រើន​គ្រឿង​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​លោក កើត ដា​រ៉ាស៊ី មិន​បើក​បា​រ៉ា​ស់​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ បានឡើយ​ដែល​ក្នុងនោះ​មាន​ទាំង​មេ​ឈ្មួញ សឹង សំអុល មេ​ឈ្មួញ តុ​ប វី​ដា និង​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ផងដែរ​។ មន្ត្រី​នៅ​ច្រក​ត្រពាំង​ស្រែ បានបញ្ជាក់​ថា​លោក កើត ដា​រ៉ាស៊ី ជា​អ្នកមាន​សិទ្ធិអំណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​បញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​ដោយ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ក្បាល​រថយន្ត​ឬ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​សម្រាប់​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​នោះឡើយ​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ


ព័ត៌មានគួរចាប់អារម្មណ៍