----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងលោកណុប សំអានមេគយ និងរដ្ឋាករនៃច្រកទ្វារអន្តរជាតិកំពង់ផែទំនប់រលកបានឲ្យមន្ត្រីថ្នាក់ក្រោមដែលជាបក្ខពួកជិតស្និទ្ធនឹងខ្លួនលួចបង្កើតការិយាល័យធិបតេយ្យដោយឃុបឃិតជាមួយឈ្មួញធំៗ ឲ្យនាំទំនិញគេចពន្ធនិងប្រេងគេចពន្ធចូលយ៉ាងគំហុក
Sat,30 March 2019 (Time 05:11 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 77នាក់)


ខេត្តព្រះសីហនុ៖ ប្រភពពីមន្ត្រីតូចធំជាច្រើននាក់ក៏ដូចជាក្រុមឈ្មួញរកស៊ីបានឲ្យដឹងថា លោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងលោកណុប សំអានមេគយ និងរដ្ឋាករនៃច្រកទ្វារអន្តរជាតិកំពង់ផែទំនប់រលកបានឲ្យមន្ត្រីថ្នាក់ក្រោមដែលជាបក្ខពួកជិតស្និទ្ធនឹងខ្លួនលួចបង្កើតការិយាល័យធិបតេយ្យដោយឃុបឃិតជាមួយឈ្មួញធំៗ ឲ្យនាំទំនិញគេចពន្ធនិងប្រេងគេចពន្ធចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលក ធ្វើការរបៀបកន្ទេលធំបន្លំដេកសម្ងំស៊ីលុយឆៅៗយ៉ាងត្រជាក់ចិត្តល្ហឹមពីឈ្មួញបង់ពន្ធមិនគ្រប់ដែលធ្វើឲ្យលោកមេគយរូបនេះក្លាយខ្លួនទៅជាមហាសេដ្ឋីប្រាក់វាល់លានចាយលែងអស់ទៅហើយ។ប្រភពខាងលើបានខ្សឹបមកប្រាប់ឲ្យដឹងថាលោកទុំណូនិងលោកណុបសំអានបានឃុបឃិតជាមួយមេឈ្មួញធំៗជាច្រើនឲ្យនាំចូលទំនិញគេចពន្ធយ៉ាងគំហុកតែម្តងដែលជាឱកាសរកលុយកាក់យ៉ាងធំមហិមារបស់លោកមេគយរូបនេះ ជាមួយមេឈ្មួញធំៗ ដោយគេយកលេសថា យកលុយជួយទៅថ្នាក់លើ តែធាតុពិតលុយទាំងនោះចូលហោប៉ៅបុគ្គលមេគយរូបនេះនិងបក្ខពួកគាត់តែប៉ុណ្ណោះ។ប្រភពនៅបានខ្សឹបប្រាប់ឲ្យដឹងបន្តទៀតថាក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្តបានក្លាយទៅជាផ្ទាំងស៊ីបរបស់លោកទុំណូនិងលោកណុបសំអានដោយបានគាបជំរិតបង្ខំឲ្យបង់ថវិកាក្រៅវិក្កយបត្រនៃចំណូលពន្ធរដ្ឋប្រយោជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋដែលផ្ទុយពីតួនាទីខ្លួនក្នុងការទប់ស្កាត់ទំនិញគេចពន្ធបង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ។តែបែរជាមេគយទាំង២រូបនេះក្លាយជាតួអង្គទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែនេះ ក្លាយខ្លួនជាសេដ្ឋីប្រាក់វាល់លានដុល្លារ។ប្រភពបានខ្សឹបប្រាប់មក ឲ្យដឹងទៀតថាកន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញនិងប្រេងជាច្រើនប្រភេទដែលភាគច្រើនគេចពន្ធ បន្ទាប់ពីសមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោកទុំណូនិងលោក ណុបសំអានជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញដែលស្និតនឹងខ្លួនក្នុងនោះមានប្រភេទទំនិញស្ករសចាប់ហួយស្រាបៀរកង់រថយន្តដែកស៊ីម៉ងត៍។ល។ក្នុងនោះប្រភពនៅបានបញ្ជាក់ឲ្យដឹងបន្ថែមថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធប្រេងគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងប្រភេទទំនិញជាដើម។ ដោយដឹកចេញពីកំពង់ផែទំនប់រលកបាន មានដូចជាក្រុមហ៊ុនដែលមានឈ្មួញឈ្មោះ -គាធី -ចៃរ៉ា -ចែវី -ណុប -កូ -សុខុម -ហួត-ទៀវិចិត្រ និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗនិងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។ល។ប្រភពបានទម្លាយឲ្យដឹងទៀតថាលោកណុបសំអានបានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល នៅរាល់ទំនិញដែលដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនជាទំនិញគេចពន្ធតែម្តង។ ដោយលោកទុំណូនិងលោក ណុប សំអាន បានឲ្យកូនចៅរកលុយ ដោយការគាបសង្កត់ពីឈ្មួញតាមវិធី ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូក ដែលដឹកពីប្រទេសថៃ។ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ។ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្ត ដោយក្នុងមួយរថយន្តពី៣០០ ទៅដល់៥០០ដុល្លារ។លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន។មន្ត្រីបានទម្លាយឲ្យបានដឹងទៀតថាបើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៍ដោយ។ក៏លោកទុំណូនិងលោកណុបសំអានបង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុដែរ ពោល គឺក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយថ្នាក់ក្រោម។ប្រភពបានខ្សឹបឲ្យដឹងទៀតថា ក្នុងមួយយប់ៗ រថយន្តដឹកទំនិញចេញពីកំពង់ផែទំនប់រលក ដូចហែរកឋិន ហើយលោកទុំណូនិងលោក ណុប សំអាន ក៏ទទួលបាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្ត និងចំណូលផ្សេងទៀតបានមកពីឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ។ប្រភពបានបង្ហើបប្រាប់ឲ្យដឹងថានៅតំបន់កំពង់ផែទំនប់រលកនេះឈ្មួញធំៗជាច្រើនតែងតែកោតខ្លាចលោកមេគយទុំណូនិងលោក ណុប សំអាន នេះយ៉ាងខ្លាំង ដោយសារតែគាត់តែងតែយកឈ្មោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅគំរាមគំហែងក្រុមឈ្មួញឲ្យខ្លបខ្លាច។ហើយគេមិនដឹងថាលោកមេគយច្រកកំពង់ផែទំនប់រលករូបនេះបានដាក់សំណែនអ្វីខ្លះក្នុងមួយខែៗជូនលោកបណ្ឌិតគុណញឹមនោះទេបានជាគាត់ហ៊ានយកឈ្មោះមេមកគំរាមដល់ក្រុមឈ្មួញឲ្យខ្លាចខ្លួនបែបនេះ ឬមួយលោកមេគយទាំង២រូបនេះធ្វើបែបនេះដើម្បីអំណាចនិងសេដ្ឋកិច្ចក្រោមតុចូលហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ។រឿងរ៉ាវនេះសារពត៌មានយើងមិនធ្វើការវែកញ៉ែកខុសត្រូវអ្វីទេទុកនាទីជូនអង្គភាពប្រឆាំងអំពើពុករលួយនិងលោកបណ្ឌិតគុណញឹមអគ្គនាយគយនិងរដ្ឋាករធ្វើការតាមសមត្ថកិច្ចខ្លួនចុះ។


ព័ត៌មានគួរចាប់អារម្មណ៍