----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក​ងួន កុសលប្រធានកា​រិយាល័យ​​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែតទើបតែឡើងកាន់តំណែងសោះក៏ក្លាយទៅជាបុគ្គលដែលល្បីល្បាញប្រព្រឹត្តអំពើ​​ពុករលួ​យ​ទៅហើយ
Sat,30 March 2019 (Time 05:27 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 64នាក់)


ខេត្តបន្ទាយមានជ័យ ៖ យោងតាមប្រភពពី​មន្ត្រី​គយ​តូចតាចដែលមិនសូវបានផលក្នុង​ខេត្តបន្ទាយមានជ័យមួយចំនួន​បាន​បង្ហើប​ឲ្យដឹងថាសព្វថៃ្ងនេះលោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងគឃ្លើន ។ ប្រភព​ដដែលបានឲ្យ​ដឹង​ថាលោក ងួន កុសលប្រហែលចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយបែបនេះ ។ បើតាមប្រភពពីមន្រ្តីនៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតឲ្យ​ដឹងទៀតថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួចមក​គឺ​លោក ងួន កុសលកំពុង​អនុវត្តន៍​តាម​រូបមន្តពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីត​មេ​គយ​ច្រក​ប៉ោយប៉ែតដែលទើបដកចេញ យ៉ាង​ស្ទាត់ជំនាញ ​។ ប្រភពដដែលបានបន្ថែមថា​លោក ងួន កុសល បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់និង​ទំនិញ​ខុសច្បាប់​យ៉ាង​កក្រើកដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក​។ ទន្ទឹមនឹងនេះ​លោក ងួន កុសល ព្រមទាំង​បក្ខពួក​បែរជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​រទេះ តាម​រថយន្ត​តូចៗ និង​តាម​រ៉ឺម៉ក​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​ខ្សឹបឲ្យ​ដឹងថា ការដែល​លោក ងួន កុសល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ 
       គួររំលឹកថាលោក ងួន កុសល អតីតប្រធានការិយាល័យគយនិងរដ្ឋាករផែស្ងួតអ៊ុយញ៉ុង ភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា ប្រធានការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត ខណះលោក ហ៊ុយ សុជាតិ ចូលនិវត្តន៍ផងដែរ ។ ពិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងលោក សួន បវរអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោកជាប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធគ្រប់ស្រុកក្រុងចូលរួមជាច្រើនរូបផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍