----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
គ្រាន់តែ​លោក យី ថុល ​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ភ្លាម គឺ​លោក បាន​ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក
Sat,30 March 2019 (Time 05:41 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 400នាក់)


ខេត្តកំពត៖ ប្រភព​បានឲ្យ​ដឹង​ថា គ្រាន់តែ​លោក យី ថុល ​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ភ្លាម គឺ​លោក បាន​ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក យ៉ាង​តក់ក្រហល់​ ។ ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ​គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ផងដែរ​។ ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​បន្ថែមទៀតថា គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក មិនទាន់បានប៉ុន្មានខែ​ផង ​ស្រាប់តែ​លោក យី ថុល ប្រើ​តួនាទី​ និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ហើយ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួននិងបក្ខពួក ។ ប្រ​ភពដ​ដែលបានឲ្យ​ដឹងថា ពេល​មក​ធ្វើជា​មេ​គយ​ច្រក​ព្រែក​ចាក​ភ្លាមនោះ គឺ​លោក យី ថុល បាន ​បញ្ជា​ឲ្យ​លោក រស់ សាត ដែលជា​អនុប្រធាន​ស្នាក់ការ ព្រមទាំង ​បក្ខពួក​២​នាក់​ទៀត ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ការ​នាំចូល​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ។ ប្រការនេះ​ហើយគឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ ត្រូវពិនិត្យឡើងវិញ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយគ្រប់រូបភាព គ្រប់បែប​យ៉ាង​របស់លោក យី ថុល ព្រមទាំង​បក្ខពួក​ជាបន្ទាន់​ផងដែរ ។ ។មន្ត្រី​គយ​ និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បានបង្ហើប​និងខ្សឹបថា ​លោក យី ថុល ល្បីល្បាញ​តាំងពី​នៅ​ធ្វើជា​មេ​គយ​ច្រក​៤០០ ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ហើយ​នៅពេល​ប្ដូរ​មក​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជំនួស​លោក ញ៉ែម សេង គឺ​លោក យី ថុល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្តកំពតបាន​ខ្សឹបថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ ​គឺ​លោក យី ថុល ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។


ព័ត៌មានគួរចាប់អារម្មណ៍