----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក ញឹក ប៊ុន​លេខប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បានឃុបឃិត​បើកដៃឲ្យ​ឈ្មួញ​ នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធកាន់តែ​ច្រើនឡើងៗ ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​
Sun,31 March 2019 (Time 07:21 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 88នាក់)


តាមប្រភពពីមន្ត្រីគយជាច្រើននាក់ ក៏ដូចជាមន្ត្រីនៃស្ថាប័នជាច្រើនទៀត ដែលឈរជើងនៅច្រកព្រំដែនបឹងត្រកួន ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ ឲ្យដឹងថា លោក ញឹក ប៊ុន​លេខប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួននេះ គឺលោកមេគយកំពុងតែប្រព្រឹត្តអំពើពុករលួយតាមរយៈ ការ​ឃុបឃិតនិងបើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធមិន​គ្រប់ ​និង​ទំនិញ​ខុសច្បាប់​ យ៉ាង​ពេញបន្ទុក ជាពិសេសទំនិញម៉ូតូអត់ពន្ធ និងគ្រឿងបន្លាស់ រួមនឹងបរិក្ខាផ្សេងៗផងដែរ។



ប្រភពដដែលបានឲ្យបានដឹងបន្ថែមទៀតថា ​  មួយរយៈ​ចុងក្រោយ​នេះ ​លោក ញឹក ប៊ុន​លេខប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បានឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធកាន់តែ​ច្រើនឡើងៗ ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ អ្នកស៊ីឈ្នួល​បើកបរ​ម៉ូតូ​ពី​ទឹកដី​ថៃ ​ចូល​ទឹកដី​ខ្មែរ ទទួលបាន​លុយ​៥០០​បាត(លុយថៃ)​ សម្រាប់​ម៉ូតូ​មួយគ្រឿង ដោយ​ពួកគេ​បើក​ចូល​តាម​ច្រក​បឹង​ត្រកួន ឆ្ពោះទៅកាន់​ក្នុងស្រុក​ថ្មពួក និង​ចូលទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលក់​ចែកចាយតាម​ហាង​លក់​ម៉ូតូ​។



សមត្ថកិច្ចនៃស្ថាប័នផ្សេងៗ ក៏ដូចប្រជាពលរដ្ឋដែរ បានសំណូមពរដល់​លោក គុណ ញឹម អគ្គនាយក​ នៃ​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា សូមជួយចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងបក្ខពួកជាបន្ទាន់ផង បើទុកបណ្តោយបែបនេះ ចំណូលពន្ធគយចូលរដ្ឋខាតបង់ក្នុងមួយខែៗរាប់សឹបម៉ឺនដុល្លារ ហើយថវិកានោះ ត្រូវធ្លាក់ចូលប៉ៅលោក ញឹក ប៊ុនលេខ និងបក្ខពួក។


ព័ត៌មានគួរចាប់អារម្មណ៍