----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
​មេ​គយ​ច្រក​ជប់​គគីរ បាន​ឲ្យ​ដឹងថា ការដែល​ប្រធានការិយាល័យ​គយ​ច្រក​ជប់​គគីរ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក ឈុន សុភមង្គល
Sun,31 March 2019 (Time 07:40 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 11នាក់)


ឧត្ដរមានជ័យ ៖ ភព​ដែល​ស្និទ្ធ​នឹង​មេ​គយ​ច្រក​ជប់​គគីរ បាន​ឲ្យ​ដឹងថា ការដែល​ប្រធានការិយាល័យ​គយ​ច្រក​ជប់​គគីរ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក ឈុន សុភមង្គល តែម្តង​។ ជាងនេះទៅទៀត​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​នេះ ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ប្រភព​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោក ឈុន សុភមង្គល តែងតែ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ហើយ​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រីក្រោមឱវាទ​។ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​មួយចំនួន​នៅតែ​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គួ​ន សុភាព ដែលជា​ប្រធានខេត្ត​ ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។មន្រ្តី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ឈុន សុភមង្គល កំពុង​យក​មេរៀន​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅក្នុង​ខេត្តឧត្ដរមានជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​អាចមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។​ចំណែក​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ប្រទេស​សៀម តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​មន្ត្រី​គយ​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ប្រធានការិយាល័យ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ហ៊ាន​ធ្វើ​អ្វី ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ កំពុង​ឃុបឃិត​ឲ្យ​មេ​គយ​ច្រក​អូរ​ស្មាច់ និង​ច្រក​ជាំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​​ដោយឡែក​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពឹ​ល ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ រួចមក​គឺ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ តាម​ច្រក​ជប់​គគីរ កាន់តែ​ច្រើនឡើងៗ។


ព័ត៌មានគួរចាប់អារម្មណ៍