----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឈ្មោះ​ ហួន ធី ​ជាជនជាតិយួន​ជាអ្នកប្រ​មូលលុយពី​បក្ខពួករបស់​ខ្លួនបង់​ឲ្យមន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់​
Wed,10 April 2019 (Time 09:27 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 6នាក់)


ខេត្តពោធិ៍សាត់ ៖ តាមប្រភពពីមន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់​។ ចំណែក​លោក ភុំ វិមល ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក អេង ជា​សាន ដែលជា​អគ្គនាយក​រដ្ឋបាល​ជល​ផល នៃ​ក្រសួងកសិកម្ម ផងដែរ​ហេតុនេះហើយ​ទើប​លោក ភុំ វិមល បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ក្នុងស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​ដែល​ធ្វើ​ឲ្យ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​ក្លាយជា​រឿង​ឥតន័យ​។
 
 ប្រភពពី​ប្រជា​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ក្រគរ ស្រុក​បាកាន និង​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ប្រចាំ​ស្រុក​ទាំង​៣​នោះ​។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ ហួន ធី ជា​ជនជាតិ​យួន គឺជា​អ្នកប្រមូល​លុយ​ពី​បក្ខពួក​របស់ខ្លួន​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល តាម​ការកំណត់​ដើម្បី​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តពោធិ៍សាត់ យ៉ាង​មហន្តរាយ​។ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ គឺជា​អ្នក​បើកដៃ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បាកាន ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
 
​បើតាម​ការអះអាង​រប​ស់​ប្រជា​នេសាទ​ក្នុងស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ឈ្មោះ ហួន ធី មាន​ជំនាញ​ខាង​រត់ការ​ដើម្បី​ឲ្យ​បក្ខពួក​របស់ខ្លួន​បន្ត​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប យ៉ាង​ពេញបន្ទុក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សូម្បីតែ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល នៃ​ក្រសួងកសិកម្ម ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ទទួល​លុយ​ពីបទ​ល្មើស​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តពោធិ៍សាត់ នោះដែរ​។ ដូច្នេះហើយ​ទើប​ប្រជា​នេសាទ​ក្នុងស្រុក​កណ្ដៀង ស្រុក​បាកាន និង​ស្រុក​ក្រគរ អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យឡើងវិញ​ខ្លះ​ផង​ចំពោះ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល ដែល​កំពុង​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។


ព័ត៌មានគួរចាប់អារម្មណ៍