----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មួយរយៈ​ចុងក្រោយ​នេះ​ ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់ ​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ខេត្តព្រៃវែង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​សូម្បីតែឯកឧត្តមវ៉ា ថនអភិបា​លខេត្តក្រ​ចេះខ្លាចសម្ងំ​ស្ងៀមធ្វើមិ​នដឹ​ង​មិនឮអ្វីទាំងអស់
Thu,11 April 2019 (Time 08:35 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 7នាក់)


ខេត្តក្រចេះ ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា  មួយរយៈ​ចុងក្រោយ​នេះ​ ឈ្មួញ​ឈ្មោះ  ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់  បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​សាំ​យ៉ុង  និង​រថយន្ត​កែច្នៃ​ពី​តំបន់ ​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ខេត្តព្រៃវែង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បាន​បញ្ជាក់ថា ឈ្មួញ​២​នាក់​បងប្អូន​នេះ​តែង​រត់ការ​បើកផ្លូវ​ជាមុន​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល ហើយ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុង​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង បានចាត់ទុក​ពួកគេ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​។ មានការ​កត់សម្គាល់ថា កន្លងមក​សមត្ថកិច្ច​ក្នុង​ខេត្តក្រចេះ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកឈើ​មួយចំនួន​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ប៉ុន្តែ​សម្រាប់​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ តែង​គេច​ផុតពី​ការបង្ក្រាប​។

 
សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃ​ចេញពី​តំបន់​ស្រែ​ស្បូវ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង យ៉ាង​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ក្រុង​ក្រចេះ ព្រមទាំង​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង យ៉ាង​ស្រួលៗ​។
 
មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​លើកឡើងថា ចាប់តាំងពី​លោក ទ្រី សុភ័ក្ត្រ ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ រួចមក​គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ហើយ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ កំពុងតែបន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។


ព័ត៌មានគួរចាប់អារម្មណ៍