----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ និង ​រថយន្ត​ជាច្រើន​ប្រភេទ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​
Thu,11 April 2019 (Time 08:45 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 484នាក់)


 ខេត្តមណ្ឌលគិរី ៖ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា  ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ  មេ​នគរបាល​ប៉ុស្ដិ៍​ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧  នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ និង ​រថយន្ត​ជាច្រើន​ប្រភេទ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ណាំ​លលៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់  ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ហើយ​ជា​ប្អូនប្រុស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​តែម្តង​។ ការដែល​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧​យ៉ាង​រលូន គឺ​ដោយសារ​ពួកគេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​
 
បើតាម​ការកត់សម្គាល់​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​មួយខែ​កន្លងទៅនេះ​ឈ្មួញ​សម្រុក​ដឹកឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធុន​ធំ​និង​រថយន្ត​ធុន​តូច​សរុប​រាប់ពាន់​គ្រឿង​។ ក្នុងនោះ​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្ដិ៍​៧ ស្រុក​ពេ​ជ្រា​ដា និង​ច្រក​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា សុទ្ធ​តែមាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​ទ្វេភាគី​៣​កន្លែង​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។
 
មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រំលឹកថា កន្លងមក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានដាក់​ចេញ​នូវ​បទបញ្ជា​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នៅតែ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។
 
ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល មេ​ឈ្មួញ តុ​ប វី​ដា និង​ឈ្មួញ​មួយចំនួនទៀត​នៅតែ​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ។ សកម្មភាព​របស់​ឈ្មួញ​ធំៗ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ក្នុង​ខេត្ត​ម​ណ្ដ​ល​គិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ច្រក​ឡា​ប៉ា​ខេ មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។


ព័ត៌មានគួរចាប់អារម្មណ៍