----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក​ កើត ដារ៉ាស៊ី​មេ នគរបា​លអន្តោប្រ​វេសន៍ច្រ​​​​​​​​​​​​​​​​​​កត្រ​ពាំងស្រែសហការគ្នាជាមួយម​ន្ត្រីគយ ប្រ​ព្រឹត្តពុករលួ​យតាម​អំពើ​ចិត្ ត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​និង​ទំនិញគេចពន្ធ​ចេញទៅ​ស្រុក​យួន​ក្នុង​មួយ​យប់ៗ​រាប់សិប​តោន​
Fri,12 April 2019 (Time 09:45 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 6នាក់)


​ខេត្តក្រចេះ ៖  ​ប្រភពពី​ក្រុម​ឈ្មួញ​ដែល​ ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន ​ទំនិញគេចពន្ធ​ចេញទៅ ​ស្រុក​យួន​តាម​ច្រក ទ្វារ​អន្តរជាតិ​ត្រពាំង​ ស្រែបាន​ឲ្យ​ដឹងថាពួកគេ​បង់ លុយ​តាម​ការកំណត់​របស់លោក  កើត ដា​រ៉ាស៊ី  មេ​នគរបាល​អន្តោ ប្រវេសន៍​ ច្រក​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​ទើប​អ្វីៗ​ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។  ក្រុម​ឈ្មួញ​បាន​ឲ្យ​ ដឹង​ទៀតថា ប្រសិន បើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ទេនោះ​គឺ​ពួកគេ​មិនអាច​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ធ្យូង ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូលទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បានឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​ម្នាក់​ឈ្មោះ សារឿន ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង ដឹកជញ្ជូន​ឈើ និង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។
 
 ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​មួយចំនួន​ក្នុង​ខេត្តក្រចេះ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី បាន​ឲ្យ​ដឹងថា ការដែល​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។ ខ្នងបង្អែក​ដ៏​ក្រាស់ឃ្មឹក​របស់លោក កើត ដា​រ៉ាស៊ី គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហេតុនេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។
 
​ប្រភពពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​មួយចំនួន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ធ្យូង​និង​ទំនិញគេចពន្ធ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ទន្ទឹមនឹងនេះ​លោក កើត ដា​រ៉ាស៊ី គឺជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅពេល​យប់​ហើយ​មន្ត្រី​គយ​មួយចំនួន គឺជា​អ្នកសម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​លោក កើត ដា​រ៉ាស៊ី និងមន្រ្តី​គយ​ក្នុង​ខេត្តក្រចេះ ឃុបឃិត​ជាមួយ​មន្ត្រី​គយ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​និង​ទំនិញគេចពន្ធ​ចេញទៅ​ស្រុក​យួន​ក្នុង​មួយ​យប់ៗ​រាប់សិប​តោន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។


ព័ត៌មានគួរចាប់អារម្មណ៍