----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណ​ការនិងដឹក​ជញ្ជូននិងលោ​ក​ សេង​ ឈួនមេជញ្ជីង​ថ្លឹងរថយន្ត​ទូទាំងប្រទេ​ស ត្រូវតែចាត់វិធានកា​រទប់ស្កាត់អំពើពុ​ករលួយ​លោ​ក ម៉ឹង យូឡេង​ប្រធានមន្ទីរ​សាធារ​ណការ​ខេត្តក​ណ្ដាលកំពុងតែប្រព្រឹត្តសព្វថ្ងៃនេះ
Tue,02 April 2019 (Time 10:24 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 57នាក់)


ខេត្តកណ្តាល ៖ ប្រភពពី​បងប្អូនអាជីវករ និងមន្ត្រី​នៅ ក្នុង​មន្ទីរ​សាធារណការ​​និង​ដឹកជញ្ជូន​ ខេត្តកណ្ដាល​ បាន​ឲ្យអង្កភាពយើង​ដឹងថា  ការដែល​លោក  ម៉ម ពិ​សិទ្ធ  ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ផ្លូវជាតិ​លេខ​២ ភូមិ​ត្រពាំង ​ក្រសាំង ឃុំ​ជើង​កើប ស្រុក​កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ទេនោះ​គឺ​លោក ម៉ម ពិ​សិទ្ធ និង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ជាពិសេស​ការ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដោយ​ឲ្យ​លោក ម៉ឹង យូ​ឡេង ឃុបឃិត​បើកដៃឲ្យ​លោក ម៉ម ពិ​សិទ្ធ ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។
 
កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ហើយ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​កន្លែង​នោះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បើទោះបី​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ឹង យូ​ឡេង និង​បក្ខពួក​ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ​ទុក​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ដែលស្ថិតក្នុងខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
 
​ ​ចំណែក​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានបញ្ជាក់​ទៀតថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់ គឺ​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ក្បែរ​សាលាស្រុក​អង្គស្នួល មិនអាច​តវ៉ា​បានឡើយ​។ លើស​នេះ​ទៅទៀត​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល តែង​យកឈ្មោះ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ទៀតផង​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន ដែលជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ប្រកបដោយ​ប្រសិទ្ធភាព។


ព័ត៌មានគួរចាប់អារម្មណ៍