----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ រាប់សិប​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ និង​រថយន្ត​ផ្សេងៗ​ទៀត​យ៉ាង​រលូន​
Tue,02 April 2019 (Time 10:39 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 398នាក់)


ខេត្តរតនគិរី ៖ ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ  បាន​ឲ្យ​ដឹងថា មួយរយៈ ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ  សារឿន ម៉ាប់  និង​ឈ្មួ ញ​ ឈ្មោះ ឆុង បង្កើន​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ម ន្ត្រី​ជំនាញ​ឬ​ស ម ត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ ឡើយ​។ លោក ស្វាយ សំ​អ៊ាង អភិបាល ខេត្ត​មណ្ឌលគិរី  និង​លោក ឡោ សុ ខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី  ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែម  បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរា ជអាវុ ធហត្ថ​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់  និង​ឈ្មួញ​ឈ្មោះ ឆុង បន្តស កម្មភា ព​កាប់​ឈើ​ក្នុងព្រៃ​ការពារ​នៅ​ស្រុក​ពេ​ជ្រា​ដា ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​រាលដាល​តែម្តង​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តមណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ និង​ឈ្មួញ​ឈ្មោះ ឆុង ដែល​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ​។
 
ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ​គឺ​ចាប់ពី​យប់​ថ្ងៃទី​២៨ ខែមីនា ដល់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ រាប់សិប​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ និង​រថយន្ត​ផ្សេងៗ​ទៀត​យ៉ាង​រលូន​។ លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ត្រូវបាន​មន្ត្រី​ប្រចាំ​ច្រក​នេះ​បញ្ជាក់ថា ជា​អ្នកមាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី កំពុង​បណ្ដោយ​ឲ្យ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។
 
​ តាម​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង​។ មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា មិនមែន​តែ​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ និង​ឈ្មួញ​ឈ្មោះ ឆុង នោះទេ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជ្ជូ​ន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​គឺ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល និង​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ និង​ច្រក​ដាក់​ដាំ។


ព័ត៌មានគួរចាប់អារម្មណ៍