----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឈ្មោះ ហ​នមានងារជាមន្ត្រីយោធានៅក្នុងខេត្តព្រះវិហារ និងជាឈ្មួញដ៏សកម្មខាងដឹកជញ្ជូនឈើទៅប្រទេសវៀតណាម
Tue,02 April 2019 (Time 10:04 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 65នាក់)


ខេត្តព្រះវិហារ ៖ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានកំនរឈើជាច្រើនកំណាត់ដែលបានលាក់ទុកនៅក្នុងព្រៃខាងក្រោយភូមិដែលស្ថិតនៅក្នុងភូមិកំពង់ក្រសាំង  ឃុំកំពង់ព្រះអិន  ស្រុកឆែប  ខេត្តព្រះវិហា បម្រុងដឹកជញ្ជូនទៅប្រទេសវៀតណាម។
     
ប្រភពដដែលបានបន្តទៀតថាគំនរឈើដែលបានស្តុកទុកខាងលើនេះគឺជារបស់លោកហន ជាមន្ត្រីយោធាដែលមានឋាន:ខ្ពង់ខ្ពស់ម្នាក់ប្រចាំខេត្តព្រះវិហា ។ ហើយគំនរឈើខាងលើនេះគឺជាទីតាំងស្តុកទុកឈើសម្រាប់ដឹកជញ្ជូនទៅប្រទេសវៀតណាមជាយូរលង់ណាស់មកហើយតែគ្នានអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រះវិហារណាមកធ្វើជាឧបសគ្គរារាំង ឬទប់ស្កាត់នូវសកម្មភាពរបស់លោកហនម្នាក់នេះសោះឡើយ  ប្រហែលជាមន្ត្រីនៅក្នុងខេត្តនេះជាប់រវល់ដេកលក់អស់ហើយ ? ឬមួយដូចពាក្យចាស់បាននិយាយថា " មនុស្សដេកលក់ស្រួលដាស់ភ្ញាក់ តែបើធ្វើពុតលក់វិញដាស់មិនងាយភ្ញាក់ឡើយ" ។
      
ក្នុងនោះដែរប្រជាពលរដ្ឋដែលស្រឡាញ់ ព្រៃឈើដែលជាធនធានធម្មជាតិរបស់ខ្មែរក៏បានស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមសៅ សុខា មេត្តាជួយត្រួតពិនិត្យទៅលើជុំវិញបញ្ហាខាងលើនេះ ជាពិសេសមន្ត្រីថ្នាក់ក្រោមរបស់លោកនៅក្នុងខេត្តនេះផង៕ ( នៅមានបន្ត)


ព័ត៌មានគួរចាប់អារម្មណ៍