----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឈ្មួញ​ជើងខ្លាំ​ងឈ្មោះ​ ហាក់ សេ​ងចាក់ដីលុ​បត្រពាំង​បុរាណសង្កា​ត់ជ្រាវតែលោ​ក​ ទៀ សី​ហាអភិបាល​ខេត្តសៀ​មរាបរ​ក្សាភាព​ស្ងៀម​ស្ងាត់​
Wed,03 April 2019 (Time 09:19 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 1095នាក់)


ខេត្តសៀមរាប ៖ ប្រភពពី​ប្រជាពលរដ្ឋ​នៅ ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប  បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ  ហាក់ សេង កំពុង​ធ្វើ​ សកម្មភាព​ចាក់  ដី​លុប​ត្រពាំង​បុរាណ​មួយ​នៅ​ខាង លិច​ទំនប់​៧៨​ជ្រាវ មាន​ឈ្មោះថា  ត្រពាំង​រហាល​វៀន ភូមិ​ជ្រាវ  សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ ក៏ដូចជា​អភិបាលក្រុង​សៀមរាប ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ហាក់ សេង ចាក់ដី​លុប​ត្រពាំង​បុរាណ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ឡើយ​។ សូម្បីតែ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ហាក់ សេង ធ្វើ​សកម្មភាព​ចាក់ដី​លុប​ត្រពាំង​បុរាណ​នៅ​ខាងលិច​ទំនប់​៧៨ ភូមិ​ជ្រាវ សង្កាត់​ជ្រាវ យ៉ាង​រលូន​។
 
កន្លងមក​ឈ្មួញ​ឈ្មោះ ហាក់ សេង ដែលមាន​ការឃុបឃិត​ជាមួយ​លោក គង់ មង្គល ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​ទំនប់​៧៨​ជ្រាវ និង​លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​ក្នុង​សង្កាត់​ជ្រាវ​។ សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ហាក់ សេង មិនទាន់​ត្រូវបាន​អភិបាលក្រុង​សៀមរាប ក៏ដូចជា​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ ហើយ​ឈ្មួញ​ឈ្មោះ ហាក់ សេង នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​លើកឡើងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ហាក់ សេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ហាក់ សេង មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។
 
​ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​ឈ្មោះ ហាក់ សេង ជាបន្ទាន់​ព្រោះ​ឈ្មួញ​ម្នាក់នេះ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​សង្កាត់​ជ្រាវ យ៉ាង​កំរោល​ហើយ​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​ចាក់ដី​លុប​ត្រពាំង​បុរាណ​តាម​អំពើ​ចិត្ត​ថែមទៀត​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សង្ស័យថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​អាជ្ញាធរ​សង្កាត់​ជ្រាវ អាជ្ញាធរ​ក្រុង​សៀមរាប និង​អាជ្ញាធរ​ខេត្តសៀមរាប ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ហាក់ សេង មិនអាច​បន្ត​បំផ្លាញ​ព្រៃ​លិច​ទឹក​និង​ចាក់ដី​លុប​ត្រពាំង​ធម្មជាតិ​ដែលជា​ត្រពាំង​បុរាណ​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​អភិបាលក្រុង​សៀមរាប ក៏ដូចជា​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប កំពុង​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ហាក់ សេង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។


ព័ត៌មានគួរចាប់អារម្មណ៍