----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី 1 បានចុះសហការជាមួយកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យនិងកម្លាំងរបស់សាលាសង្កាត់ស្ទឹងមានជ័យទី 1បានធ្វើការចុះបង្ក្រាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី )មួយកន្លែងនៅចំណុចគល់ស្ពានស្ទឹងមានជ័យ
Sun,07 April 2019 (Time 09:19 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 7នាក់)


រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃសៅរិ៍ ទី06 ខែមេសា ឆ្នាំ2019 វេលាម៉ោង 18:20នាទីកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី 1 បានចុះសហការជាមួយកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យនិងកម្លាំងរបស់សាលាសង្កាត់ស្ទឹងមានជ័យទី 1 ដោយមានការឯកភាពពីលោកស្រីកែវគន្ធាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ត្រីគង់ សុវង្ស អធិការងខ័ណ្ឌមានជ័យ បានធ្វើការចុះបង្ក្រាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី ) ខុសច្បាប់លើនៅចំណុចទីតាំងផ្ទះគ្មានលេខផ្លូវលេខ 271 ក្រុមទី 5 ភូមិលេខ 2 សង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងការប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានដកហូតទូហ្គេមបាញ់ត្រីចំនួន 3គ្រឿង  កៅអីដែកចំនួន 3 និងកង្ហារដែកចំនួន 1គ្រឿង ។ ចំណែកម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើនេះបានរត់គេចខ្លួនបាត់ ។
ប្រជាពលរដ្ឋជាច្រើនបាននិយាយថាករណីនេះគឺជាស្នាដៃមួយដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជិតនោះមានសេចក្តីសុខ សុវត្ថិភាព អស់នូវភាពភ័យខ្លាច ព្រួយបារម្ភ ពីអំពើចោរកម្ម ការលួចឆក់ប្លន់ និងការប្រើប្រាស់គ្រឿងញឿនថែមទៀតផង។
  ប្រជាពលរដ្ឋក៏បានបន្ថែមទៀតដែរថា លោកអធិការខ័ណ្ឌនិងលោកមេប៉ុស្តិ៍ពិតជាបុគ្គលដែលមានសមត្ថភាពស័ក្តិសមជាមេដឹកនាំពិតប្រាកដមែន។


ព័ត៌មានគួរចាប់អារម្មណ៍