----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក​ ​ឈាង​ ​តុលា​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ ​សហការជាមួយលោក​ ​ផល​ ​មុនី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ​ខេត្ត​កំពង់ស្ពឺ​ ​​ ​ក្នុងការមិនការ​បង្ក្រាប​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ឈើ
Mon,08 April 2019 (Time 08:44 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 54នាក់)


ខេត្តកំពង់ស្ពឺ ៖ តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​លោក​ ​ឈាង​ ​តុលា​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ ​សហការជាមួយលោក​ ​ផល​ ​មុនី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ​ខេត្ត​កំពង់ស្ពឺ​ ​​ ​ក្នុងការមិនការ​បង្ក្រាប​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ ​ចេញទៅ​ប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​នោះ​ទេ​ ។​ ​ផ្ទុយទៅវិញ​ ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បង្ក្រាប​តែ​ឈ្មួញ​តូច​ៗ​ដែល​ចង់​គេចវេះ​មិន​បង់លុយ​តាម​ការកំណត់​ ​ហើយ​ទុកឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ ​ពោធិ៍សាត់​ ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ ​ចេញទៅប្រទេសវៀតណាម​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកំពត​ ​និង​ខេត្តតាកែវ​ ​យ៉ាង​រលូន​។​
 
​ជាក់ស្តែង​កាលពី​ថ្ងៃទី០២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​ ​និង​មន្ត្រី​ ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អង្គស្នួល​ ​បាន​សហការ​គ្នា​បង្ក្រាប​រថយន្ត​កូរ៉េ១គ្រឿង​ដែល​ដឹកឈើ​ចេញពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ ​ចូល​ទៅ​ខេត្ត​កណ្ដាល​ ​ហើយ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​អាច​គេច​ខ្លួនបានយ៉ាង​ស្រួល​​។​
 
​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យដឹង​ថា​ ​រថយន្ត​ប្រភេទ​កូរ៉េ​ ​ដឹកឈើ​មួយ​គ្រឿង​ដែល​ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ត្រូវ​បាន​បង្ក្រាប​នៅ​ចំណុច​ខាងត្បូង​ផ្សារ​អង្គ​ ​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​ខេត្ត​កណ្ដាល​។​ ​ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បានតែ​រថយន្ត​និង​ឈើ​ជា​វត្ថុ​តាង​ ​ប៉ុណ្ណោះ​ ​ក្នុង​ខណៈ​ដែល​អ្នកបើកបរ​រថយន្ត​ដឹកឈើ​អាច​គេច​ខ្លួនបាត់ ​ធ្វើឲ្យ​ប្រជា​ ​ពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ​ទេ​។​
 
​បើ​តាម​ការ​កត់សម្គាល់​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ឲ្យដឹង​ថា​ ​លោក​ ​ផល​ ​មុនី​ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ​បាន​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។​មន្ត្រី​អង្គការ​ក្រៅ​ ​រដ្ឋាភិបាល​ ​បាន​លើកឡើង​ទៀត​ថា​ ​ឈ្មួញ​ធំៗ​ដែល​បង់លុយ​តាម​ការកំណត់​របស់​លោក​ ​ឈាង​ ​តុលា​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ ​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់​ ​ស្ពឺ​ ​អាច​ដឹកឈើ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ ​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​។​
 
​ទន្ទឹម​ ​នឹង​នេះ​ករណី​រោងម៉ាស៊ីន​អារឈើ​កើតឡើង​យ៉ាង​រាលដាល​ក្នុង​ស្រុក​បសេដ្ឋ​ ​ខេត្ត​ ​កំពង់ស្ពឺ​ ​ក៏​មានការ​ឃុបឃិត​បើកដៃ​ពីសំណាក់​លោក​ ​ឈាង​ ​តុលា​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ ​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​ ​ផង​ដែរ​។​
 


ព័ត៌មានគួរចាប់អារម្មណ៍