----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សមត្ថកិច្ចចំរុះ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង សង្ស័យមានអំពើរល្មើសច្បាប់លួចតខ្សែភ្លើងនាំយកអគ្គីសនីពីថៃឆ្លងច្រករបៀងអូរព្រំដែនចូលមកលក់ចែកចាយនៅកម្ពុជា
Sat,10 August 2019 (Time 09:47 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 378នាក់)


ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តម សេនីយទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ,លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ផែនព្រហ្មទ័ណ្ឌ ,លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរង ទទួលការងារព្រំដែន លោកឧត្តមសេនីយ៍ទោ ព្រហ្ម រឿន អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងជាអនុប្រធានទិស ភូមិភាគ៥ បានដឹកនាំកម្លាំងនគរបាលប្រមាណ២០នាក់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលព្រំដែន៩១១ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង សង្ស័យមានអំពើរល្មើសច្បាប់លួចតខ្សែភ្លើងនាំយកអគ្គីសនីពីថៃឆ្លងច្រករបៀងអូរព្រំដែនចូលមកលក់ចែកចាយនៅកម្ពុជា។

តាមប្រភពបន្តថា ទីតាំង នៅក្នុងអាគារសង្គ័សីមួយកន្លែង កម្មសិទ្ធិរបស់កាស៊ីណូ .(ផ្កាយ៥) មាត់អូរព្រំដែនកម្ពុជាថៃ ក្រោមការគ្រប់គ្រង របស់កម្លាំងនគរបាលការពារព្រំដែនបឹងសាគូ នៃបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយត្រួតពិនិត្យត្រូវបានបញ្ចប់នៅ វេលាម៉ោង១១និង៥នាទីព្រឹកថ្ងៃ ដដែលតែគេពុំទាន់ដឹងថាដោះស្រាយយ៉ាងណានោះទេពាក់ព័ន្ធនិងករណីខាងលើនោះ។


ព័ត៌មានគួរចាប់អារម្មណ៍