----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាក្រហមខេត្ត​ និងលោកជំទាវ​ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
Sun,11 August 2019 (Time 07:25 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 10នាក់)


នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាក្រហមខេត្ត​ និងលោកជំទាវ​ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២០ គ្រួសារ​ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។


ក្នុងឱកាសនោះដែរ ឯកឧត្តម​ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរសម្រាលការលំបាកប្រជាពលរដ្ឋ​ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារៈដែលបានផ្តល់មួយគ្រួសារទទួលបាន៖
- មុង១​
- មុងជ្រលក់ថ្នាំ២
- ភួយ ១
- ក្រមា ១
- សារុង ១
- មីចំនួន ១
- កេសត្រីខ ១ យួរមាន ១០ កំប៉ុង
- កន្ទេល ១
- តង់ ១
- និងថវិកាចំនួន ១០ ម៉ឺនរៀល៕ 


ព័ត៌មានគួរចាប់អារម្មណ៍