----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យពលរដ្ឋចេញជាបន្ទាន់​ ក្រោយរកឃើញ​សំណង់​អគារដែលមាន​កម្ពស់​៩ជាន់​ មាន​ស្នាមប្រេះ​​យ៉ាងខ្លាំង​
Sun,11 August 2019 (Time 07:42 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 9នាក់)


ខេត្តព្រះសីហនុ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឲ្យរុះរើអគារកម្ពស់ ៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសី​ហ​នុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី០៩ ខែសីហានេះ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសបានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់ ដែលសាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។

បើតាមក្រសួងដែនដី សំណង់អគារនេះសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម ដែលឃើញមានការស្រុត ប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀតផងដែរ។

ជាមួយគ្នានេះ អាជ្ញា​ធរ​បានតម្រូវឲ្យផ្អាក​ការ​ដ្ឋាន​សា​ងសង់​ជា​បន្ទាន់​ ហើយ​ប្រជាពលរដ្ឋហាមស្នាក់​នៅ ហាមការប្រើប្រាស់សំណង់ ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឲ្យមនុស្សចេញពីអគារទាំងអស់។

 


ព័ត៌មានគួរចាប់អារម្មណ៍