----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
រថយន្តតុងតឺន័របុកបើកមិនបានប្រុងប្រយ័ត្ន បុកម៉ូតូបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅស្រុកកៀនស្វាយ
Sun,11 August 2019 (Time 07:52 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 8នាក់)


ខេត្តកណ្តាល ៖ ថ្ងៃសៅ ទី ១០ខែសីហាឆ្នាំ២០១៩ វេលាម៉ោង២១ៈ៤៥នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើ មានរថយន្តម៉ាក់ FREIGHTLINNER ប្រភេទ សណ្តោង ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2662 សណ្តោងសឺមីរុឺម៉កពាក់ផ្លាកលេខព្រះសីហនុ 4A- 0015 អ្នកបើកបរត់គេច ដែលបើកឆ្លងកាត់ថ្នល់ពីជើងទៅត្បូងទៅបុកជាមួយម៉ូតូ ម៉ាក MSX ពណ៌ខ្មៅប្រភេទប្រុសពាក់ផ្លាក់លេខស្វាយរៀង 1L-4254 បើកបរ ដោយឈ្មោះ ផាតសាបុណ្យភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិព្រៃប្រង់ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបើកបរមានទិសដៅពីកើតទៅលិច (អ្នកលឿងភ្នំពេញ) បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងហេតុ បានប្រគល់អោយទៅគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែរថយន្តខូចស្រាលម៉ូតូខូចធ្ងន់យកមករក្សា ទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍