----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ពីរនាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តដឹកដីបើកមកកៀបុកកិនបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ចំណែកបុរសជាប្តីរងរបួសស្រាលរីឯម៉ូតូខូចខ្ទិចខ្ទីទាំងស្រុងតែម្តង
Sun,11 August 2019 (Time 08:04 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 405នាក់)


ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តដឹកដីបើកមកកៀបុកកិនបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ចំណែកបុរសជាប្តីរងរបួសស្រាលរីឯម៉ូតូខូចខ្ទិចខ្ទីទាំងស្រុងតែម្តង។

នេះបើតាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រភូមិអន្លង់គងសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។


ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូបានជិះម៉ូតូមួយគ្រឿងម៉ាកZoomer xព៍ណសលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1EZ 7079ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះមក​ដល់​​ចំនុចកើតហេតុស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍លឿងពាក់ស្លាកលេខភ្នំ3D 2236បើកបរពីទិសដៅពីត្បូងទៅជើងបំរុងនិងបត់ឆ្វេងក៏បានជ្រុលចង្កូតទៅបុកកិនអ្នកជិះម៉ូតូពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនតាមរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យសួគា៍ ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។


ក្រោយពេលកើតហេតុនគរបាលជំនាញចរាចរណ៏ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយក៏បានយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕


ព័ត៌មានគួរចាប់អារម្មណ៍