----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ Curtin នៃប្រទេស អូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ
Mon,12 August 2019 (Time 06:54 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 8នាក់)


ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ Curtin នៃប្រទេស អូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ ដោយបានយល់ព្រមសហការ លើចំណុចសំខាន់ៗដូចជា៖

១.លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសិក្សា និងស្រាវជ្រាវ
២.ស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងលើកកម្ពស់វិស័យអប់រំ
៣.បង្កើតឱកាសធ្វើការជាមួយស្ថាប័នអប់រំ នៅកម្ពុជា
៤.លើកកម្ពស់ និងជំរុញឱ្យមានការផ្លាស់ប្តូរ បុគ្គលិក/និស្សិតរវាងភាគីទាំងពីរ
៥.គាំទ្រ និងលើកកម្ពស់សកម្មភាពសិក្សារួមគ្នា
៦.អនុវត្តគម្រោងដែលមានលក្ខណៈវប្បធម៌ និងសកម្មភាពផ្សេងទៀត
៧.ជំរុញសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងខ្លឹមសាររបស់អនុស្សរណៈ

ពិធីចុះអនុស្សរណៈនេះ បានចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិតសាស្ត្រាចារ្យ សេធ ឃូនីន (Seth Kunin) សាកលវិទ្យាលធិការរងទទួលបន្ទប់ទំនាក់ទំនងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ឃើធីន ព្រមទាំងវត្តមានរបស់លោកជំទាវ អាន់ ជេឡា ខូខូរ៉ាន់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា៕


ព័ត៌មានគួរចាប់អារម្មណ៍