----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "ការត្រួតពិនិត្យគ្រឿងញៀន"ក្រោមអធិបតីភាព ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
Mon,12 August 2019 (Time 07:27 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 10នាក់)


នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "ការត្រួតពិនិត្យគ្រឿងញៀន"។

វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ជូនដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រី ទូទាំងខេត្ត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ៕

 


ព័ត៌មានគួរចាប់អារម្មណ៍