----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
តុលាការសម្រេចឃុំខ្លួនចោរលួចក្របី៣នាក់បន្ទាប់ពីរត់គេចខ្លួនរយះពេល១ឆ្នាំដាក់ពន្ធនាគា ខេត្តកំពង់ធំ
Tue,13 August 2019 (Time 07:19 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 9នាក់)


ខេត្តកំពង់ធំ ៖ ដោយមានការធូររលុងពីមន្រ្ដីជំនាញពេទ្យសត្វបណ្ដោយអោយមានការកាប់សត្វនៅតាមផ្ទះធ្វើអោយកើតមានរឿងចោរកម្មនេះ ក្រុមចោរ៣នាក់អស់លក្ខ ចាញ់ល្បិចព្រះរាជអាជ្ញាអោយចូលខ្លួនមកតុលាការដើម្បីដោះស្រាយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩ក្នុងបន្ទប់ព្រះរាជអាជ្ញា ក្រោយពីសាកសួររួច ចៅក្រមបានចេញដីការឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំ ! រំលឹកកាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៨ ចោរបានលួចក្របីចំនួនបីក្បាលនៅភូមិគោកងួន ឃំុ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលមានម្ចាស់ ឈ្មោះ ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំគឺចោរបានលួចក្របីចេញពីផ្ទះដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាពលួចក្របីអ្នកភូមិយកមកកាប់តាមផ្ទះ ក្រោយមកបានបែកការហើយជនសង្ស័យបានរត់គេចខ្លួនអស់រយះពេល១ឆ្នាំទើបឃាតខ្លួនបាន ។


តាមការបញ្ចាក់របស់ម្ចាស់ក្របីដែលបានបាត់នោះបានអោយដឹងថា ក្របីខ្លួនមានចំនួន ៣ ក្បាល មានមេធំ ១ ក្បាល មេក្រមំុ ១ក្បាល ឈ្មោលស្ទាវ ១ ក្បាល ក្រោយពីទទួលបានព័ត៌មានភ្លាមនគរបាលស្រុកបានចេញអន្តរាគមន៍ ជាបន្ទាន់ដោយចុះធ្វេីការស្រាវជ្រាវនាំគ្នាតាមដានជេីងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ ហេីយបានតាមរកឃេីញ គេដឹកចូលទៅក្នុងផ្ទះ ឈ្មោះនុត សុធា ភេទប្រុសអាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។


ការតាមដានជេីងក្របីជាប់រហូតទេីបដឹងថា ចូលផ្ទះណឹងហេីយក៏ចូលតាមទៅពិនិត្យ ក្នុងផ្ទះទេីបដឹងថា កន្លែងនោះជាទីតាំងធ្វេីអាជីវកម្ម (អត្តឃាតគោក្របី) ឃេីញ
ពិតដូច្នោះសមត្ថកិច្ចបានសំុការអនុញ្ញាត្តពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដេីម្បីធ្វេីការឆែកឆេរ ហេីយបានរកឃេីញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុង
បាវជាច្រេីននិងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ និងខ្សែ ចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែនជាពិសេសស្បែ
កនិងចំណងក្របី ។


ជនសង្ស័យ ទី១ឈ្មោះ មាស នាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


ទី២ ឈ្មោះ នុត សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិប្រស្រែ ឃុំសំឡាញ់ ស្រុកអង្គជ័យ ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី ៣ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់គោ ក្របី និងកាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។


សមត្ថកិច្ចជំនាញបានចាប់ខ្លួនបានទាំងពីរនាក់ប្តីប្រពន្ធហើយ ដោយតាមប្រមាញ់សើបអង្កេត អស់រយះពេលមួយឆ្នាំទើបឃាតខ្លួនមកសួរនាំបាន ក្រោយសួរនាំ ចៅក្រមសំរេចឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំនៅរសៀលថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩នេះ៕


ព័ត៌មានគួរចាប់អារម្មណ៍