----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ពិធីសំណេះសំណាលជាមួយគ្រូបង្រៀននិងសិស្សថ្នាក់ទី ១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ក្នុងក្រុងតាខ្មៅ
Tue,13 August 2019 (Time 07:46 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 374នាក់)


ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ ពិធីសំណេះសំណាលជាមួយគ្រូបង្រៀននិងសិស្សថ្នាក់ទី ១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ គណៈអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។

ក្នុងនោះដែរមានការចូលរួម ពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យរដ្ឋនិងឯកជន ដែលស្ថិតនៅក្រុងតាខ្មៅរួមមានវិទ្យាល័យ ហ៊ុនសែន សេរីភាព វិទ្យាល័យ ហ៊ុនសែន តាខ្មៅ វិទ្យាល័យ វឌ្ឍនៈឈូងលាភ សាលារៀនសុវណ្ណភូមិ សាលារៀនប៊ែលធីអន្តរជាតិ សាលារៀនវេសលែន និងសិស្សស្វ័យរិន ចំនួន១៥៣១នាក់ ស្រី៧៩៨នាក់ ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍អប់រំឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ប្រសិនបើសិស្សប្រឡងបាននិទ្ទេស"A" នោះនឹងបានម៉ូតូម៉ាក Honda scoopy ស៊េរីឆ្នាំ២០២០មួយគ្រឿង ហើយចំពោះសាលាដែលមានសិស្សជាប់ជាមធ្យមលើសពី៥០% នោះ នឹងបានធ្វើដំណើរកម្សាន្តទៅខេត្តសៀមរាបចំនួនបីថ្ងៃនិងពីរយប់ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ ក៏បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ និងសិស្សក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល ។


ព័ត៌មានគួរចាប់អារម្មណ៍