----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អាជ្ញាធរស្រុកប្រាប់ថាចុះវាស់បីដងទើបដឹងថារំលោភដីប្រឡាយ ០៣ តឹក
Sat,31 August 2019 (Time 06:59 PM)
ដោយ សម្លេងខ្មែរស្នេហាជាតិ (ចំនួនអ្នកអាន: 468នាក់)


ខេត្តតាកែវ ៖ ប្រឡាយទឹកសាធារណៈរបស់រដ្ឋដែលមានជាយូរឆ្នាំមកហើយដែលបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមួយខ្សែត្រូវបានអ្នកមានប្រាក់ម្នាក់សាងសងរបងរំលោភយកជិតដល់ទ្រូងប្រឡាយបើទោះបីជាកន្លងមកមានការចុះត្រួតពិនិត្យនិងសម្របសម្រួលពីអាជ្ញាធរស្រុកត្រាំកក់ម្តងជាពីរដងរួចមកហើយក្តី ដែលនេះធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា តើអ្នកមានប្រាក់ពិតជាអាចធ្វើអ្វីៗតាមតែអំពើចិត្តទាំងបំពានបែបនេះបានដែរឬយ៉ាងណា? ។

ប្រឡាយសាធារណៈបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដែលត្រូវបានអ្នកមានប្រាក់សាងសង់របងរំលោភយកដល់ទ្រូងប្រឡាយនេះ ស្ថិតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋបានប្រាប់ថា ឈ្មោះ សែម សារ៉ែនឌី ភេទប្រុស បានសាងសង់របងថ្មរំលោភចូលដីប្រឡាយនេះ ជាងពីរខែមកហើយ ហើយកធ្លាប់ត្រូវបានអាជ្ញាធរស្រុកត្រាំកក់ចុះមកពិនិត្យនិងសម្របសម្រួលផងដែរ តែដូចជាមិនមានផ្លែផ្កាសោះ ព្រោះម្ចាស់របងនៅតែបន្តសាងសង់ដដែលដូចជាមិនខ្លាចនឹងស្តាប់អាជ្ញាធរទល់តែសោះ ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញមូលដ្ឋាននោះបាននិយាយថា គ្នាននណាធ្វើអីគេកើតទេព្រោះគេជាអ្នកមានលុយ គេចង់ចង់អ្វីស្រេចតែគេ គេមិនញញើតនឹងអាជ្ញាធរនោះទេ ។ ពាក់ព័ន្ធនឹងករណីនេះ លោក សាយ វណ្ណៈ អភិបាលស្រុកត្រាំកក់បានប្រាប់អង្គភាពយើងដឹងតាមរយៈទូរស័ព្ទនៅថ្ងៃ ៣១ សីហា ២០១៩ ថាលោកធ្វើតាមឯកសារគតិយុទ្ធតែប៉ុណ្ណោះ ដោយខាងជំនាញបោះបង្គោលទៅអស់រយៈពេលជិត ៣ ខែទំរាំម្ចាស់ដីធ្វើរបងហើយទើបធ្វើឲ្យបង្គោលព្រំដីលំអៀងប្រមាណជា ៣ តឹក ។

ជុំវិញករណីនេះដែរ លោក លន់ ហួត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកត្រាំកក់ បានចេញសេចក្តីបកស្រាយថា លោក សែម សារ៉ែនឌី ដែលជាម្ចាស់ក្បាលដីលេខ០២០២ ពិតជាបានសាងសង់របងថ្មរំលោភចូលដីប្រឡាយចំនួន០.៣០ម៉ែត្រ និងមានប្រវែង៤៣ម៉ែត្រប្រាដកមែន៕

 


ព័ត៌មានគួរចាប់អារម្មណ៍